Connect with us

ការប្រ​ឡង​ស្នាដៃ​តែង​និពន្ធ​ឆ្នាំ២០១៩​ ​បាន​បើក​ទទួលពាក្យ​ហើយ​

​ភ្នំពេញ​៖​ ​នៅ​ព្រឹក​ថ្ងៃទី១០​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​បាន​ប្រកាស​ជូន​ជា​ដំណឹង​ដល់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចូលរួម​ស្តី​ពី​ការ​ប្រឡង​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក​និង​កំណាព្យ​រឿង​ឆ្នាំ២០១៩​(​ពានរង្វាន់​ព្រះនាង​ឥន្ទ្រ​ទេវី​)​ ​ក្រោម​ប្រធានបទ​ ​សេរី​ ​ចាប់ពី១៥​ ​ទៅ​ ​៣០​ ​ទំព័រ​ដែល​ការ​ចាប់ផ្តើម​ទទួល​ស្នាដៃ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូតដល់​ថ្ងៃទី៣០​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នេះ​តទៅ​វេលា​ម៉ោង៥ល្ងាច​ជាកំហិត​។​ ​

លក្ខ​ខណ​វិ​និច័្ឆយ​

  1. ​អ​ត្ថ​ន័យៈ​ ​សីលធម៌​ ​សច្ចធម៌​ ​គុណធម៌​
  2. អត្ថ​រូបៈ​ ​វិធី​តែង​ ​រចនាបថ​ ​សីល្ប៍​សោភ័ណ​
  3. ​អ​ត្ថ​រសៈ​ ​ការអប់រំ​ ​ការ​អ​ភិ​វ​ឌ្ឈ​ ​ការ​រក្សា​អត្តសញ្ញាណ​

​អ្នកទទួល​បាន​ជ័យលាភី​នឹង​ទទួល​បាន​ពានរង្វាន់​ ​ប្រកាសនីយ​បត្រ១​ ​និង​ថវិកា​មួយចំនួន​ ​ដូចនេះ​អ្នក​ដែល​ចាប់អារម្មណ៍​អាច​ទាក់ទង​តាម​អាសយដ្ឋាន​ ​នាយកដ្ឋាន​សៀវភៅ​ ​និង​ការ​អាន​ ​អាគារ​លេខ៤៤​ ​ផ្លូវ​សម្តេច​ប៉ាន​ ​សង្កាត់​បឹងរាំង​ ​ខណ្ឌ​ដូច​ពេញ​ ​រាជធាន​ភ្នំពេញ​ ​ឬ​ ​ក៏អាច​ទំនាក់ទំនង​តាម​លេខទូរសព្ទ​ ​០១៧​ ​៤៧៤​ ​១១៦​/​ ​០១២​ ​៨០១​ ​១២២​/​ ​០១១​ ​៨៥០​ ​០៩៤​ ​ឬ​ ​Bookandreading​@​gmail.com​ ​

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម