Connect with us

កូរ៉េខាងជើង បោះមេបញ្ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ឱ្យត្រីស៊ីមនុស្ស

កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រហារជីវិតមេបញ្ជាការម្នាក់ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រូបលោក ដោយបោះឱ្យត្រីពីរ៉ានញ៉ា ស៊ី ក្នុងអាងទឹកមួយ។ មន្ត្រីជាន់ខ្ពស់ដែលមិនត្រូវបានបញ្ចេញឈ្មោះនេះ ត្រូវបានប្រហារជីវិតជាមួយមន្ត្រី ដែលទទួលបន្ទុកកិច្ចចរចាជាមួយភាគីសហរដ្ឋអាមេរិក កាលពីខែឧសភាកន្លងទៅ។

ប្រភពព័ត៌មានបានអះអាងថា មេបញ្ជាការរូបនោះ ត្រូវបានសម្លាប់ដោយបោះឱ្យត្រីស៊ីមនុស្ស ដែលត្រូវបានចិញ្ចឹមក្នុងភូមិគ្រឹះរបស់លោក គីម នៅ Ryongsong ក្រោយពីមន្ត្រីរូបនោះ បានពាក់ព័ន្ធនឹងការរៀបចំធ្វើរដ្ឋប្រហារ។ ប្រភពបន្តថា លោក គីម បានបញ្ជាឱ្យកាត់ដៃ និងវះលើសព រួចបោះឱ្យត្រីស៊ីមនុស្សជាច្រើនក្បាល ដែលបាននាំចូលពីប្រទេសប្រេស៊ីល។

ប្រភព មិនអាចបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការខាងលើនោះទេ ដោយលោកអាចស្លាប់ដោយសាររបួស ឬ ត្រូវបានជ្រមុជទឹកឱ្យស្លាប់ មុននឹងបោះឱ្យត្រីស៊ី៕

ប្រភព៖ Daily Mail

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម