ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងនឹងផ្តល់ប្រាក់កម្ចីជាង ៣០លានដុល្លារ ដល់រោងម៉ាស៊ីនកិនស្រូវចំនួន១០នៅកម្ពុជា ដើម្បីអនុវត្តគម្រោងផែនការជួយដល់វិស័យស្រូវ-អង្ករកម្ពុជា
សហព័ន្ធស្រូវ-អង្ករកម្ពុជា បានឲ្យដឹងថា រោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជាចំនួន១០ នឹងត្រូវបានធនាគារ ADB ផ្តល់ប្រាក់កម្ចីរហូតដល់ជាង ៣០លានដុល្លារ ដើម្បីយកមកអនុវត្តតាមគម្រោងជួយដល់វិស័យស្រូវកម្ពុជាឲ្យសម្រេចបានតាមផែនការ។
ការផ្តល់ប្រាក់កម្ចីនេះ គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ស្រូវអង្ករ ដែលគម្រោងអភិវឌ្ឍន៍នេះ កន្លងមកធ្លាប់បានសិក្សានៅក្នុងខេត្តចំនួន៣ ដូចជា ខេត្តព្រៃវែង ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដោយផ្តោតលើភូមិចំនួន៩០ ដែលក្នុងមួយខេត្ត មាន៣០ភូមិ មានប្រព័ន្ធស្រោចស្រប អាចគ្របដណ្តប់លើផ្ទៃដីរហូតដល់ជាង១ម៉ឺនហិចតា។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ស្រូវអង្កររបស់កម្ពុជានេះ ក៏មានការសហការជាមួយក្រសួងចំនួនពីរ មានក្រសួងកសិកម្ម សម្រាប់រៀបចំធ្វើផែនការ ដើម្បីកំណត់តើតំបន់ណាត្រូវជាមួយដំណាំប្រភេទអ្វី និងក្រសួងដែនដី និងសំណង់ ជាអ្នករៀបចំធ្វើផែនការអភិវឌ្ឍនឃុំ ដើម្បីកំណត់ថាតំបន់ណាទុកធ្វើកសិកម្ម តំបន់ណាសម្រាប់លំនៅឋានជាដើម៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍