នាំ Crush ទៅមើលកុន ទិញ Popcorn ញ៉ាំ ល្អចំពោះសុខភាពអត់?
គ្នាយើងខ្លះ ឱ្យតែពេលទំនេរ ច្រើនណាត់ Crush សង្សារ ឬគ្រួសារ ទៅមើលកុន ហើយអាហារសម្រន់ពេញនិយម សម្រាប់ញ៉ាំពេលមើលកុន គឺ Popcorn។ តើ Popcorn មានអត្ថប្រយោជន៍ដល់សុខភាពទេ?
ជាដំបូង ផ្ដើមស្វែងយល់ពីផ្លែពោត ដែលយកមកធ្វើ Popcorn។ ផ្លែពោត ជាប្រភេទធញ្ញជាតិ ហើយជាប្រភពនៃវីតាមីន សារធាតុរ៉ែ និងអុកស៊ីដង់ប្រឆាំងនឹងជំងឺ។ ការសិក្សា រកឃើញថា ការញ៉ាំធញ្ញជាតិ ពាក់ព័ន្ធនឹងអាយុវែង មិនងាយរលាក និងមានហានិភ័យទាប កើតជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល មហារីក ទឹកនោមផ្អែម និងជំងឺធាត់។ ជាងនេះទៅទៀត ការញ៉ាំធញ្ញជាតិ ៣ដង រាល់ថ្ងៃ ពាក់ព័ន្ធនឹងសន្ទស្សន៍ស្ដង់ដាកំណត់សុខភាព (BMI) ទាប និងមានខ្លាញ់ក្បាលពោះតិច។
បន្ទាប់ទៀត បន្ដស្វែងយល់ពីប្រេង យកមកចម្អិន Popcorn។ ប្រេងល្អបំផុត ជាប្រភេទខ្លាញ់ម៉ូណូមិនឆ្អែត (Monounsaturated Fat) ជួយដល់សុខភាពបេះដូង ដូចជាប្រេងផ្លែប៊ើរ និងប្រេងអូលីវ។ ចំណែកប្រេង ដែលមានក្នុងអាស៊ីដអូម៉េហ្គា ៦ (Omega-6 fatty Acids) ដូចជាប្រេងពោត សណ្ដែកសៀង ផ្កាឈូករ័ត្ន និងគ្រាប់កប្បាស ទំនងធ្វើឱ្យមានការរលាក។
ចុងក្រោយ ស្វែងយល់ពីគ្រឿងផ្សំ សម្រាប់ធ្វើ Popcorn។ គ្រឿងផ្សំ សម្រាប់ធ្វើ Popcorn មានដូចជា អំបិល ស្ករ ប៊័រ ប្រូម៉ា និងប្រភេទគ្រឿងផ្អែមមួយចំនួនទៀត។ ការញ៉ាំ Popcorn មានជាតិស្ករផ្អែមខ្លាំង ឬអំបិលប្រៃខ្លាំង ក៏អាចប៉ះពាល់ចំពោះសុខភាពដែរ។
ជារួម Popcorn អាចចាត់ទុកថា ជាអាហារសម្រន់ល្អសម្រាប់សុខភាព ប៉ុន្ដែគ្រឿងផ្សំ ចាំបាច់មានគុណភាព៕

- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍