ដឹងអត់ថា នរណាជាតារាចម្រៀងស្រី ដែលមានជាងគេបំផុតនៅលើពិភពលោក?
សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ ទស្សនាវដ្ដី Forbes បានចេញរបាយការណ៍របស់ខ្លួន ដែលបង្ហាញអំពីតារាស្រី ដែលមានទ្រព្យសម្បត្តិច្រើនជាគេបំផុតនៅក្នុងពិភពលោក (Richest Self-Made Women for 2019)។ តារាស្រី ដែលមានទ្រព្យសម្បត្តិ និងប្រាក់ចំណូចខ្ពស់បំផុតនៅក្នុងឧស្សាហកម្មតន្រ្តី បានទៅលើតារាចម្រៀងស្រីរបស់សហរដ្ឋអាមេរិក គឺ កញ្ញា Rihanna។ ទ្រព្យសម្បត្តិសរុបរបស់ Rihanna ត្រូវបានគេប៉ាន់ស្មានថា មានចំនួនរហូតដល់ទៅ ៦០០ លានដុល្លារ។
ទស្សនាវដ្ដី Forbes បានប្រាប់ពីមូលហេតុដែលធ្វើឱ្យ Rihanna ក្លាយជាតារាចម្រៀងស្រីដែលមានជាងគេបំផុត នៅលើពិភពលោក គឺដោយសារតែ Rihanna បានទទួលជោគជ័យ និងកាក់កបខ្លាំងជាមួយនិង ការចាប់ដៃគូគ្នាជាមួយក្រុមហ៊ុន LVMH ដែលនាង បានបើកដំណើរការផលិតផលគ្រឿងសម្អាង Fenty Beauty របស់នាងនៅឆ្នាំ ២០១៧ ៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍