តារាវ័យ ២៩ឆ្នាំ រៀបការជាមួយតា ៧១ឆ្នាំ បង្កការសាទរនៅម៉ាឡេស៊ី
ម៉ាឡេស៊ី៖ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម នៅក្នុងប្រទេសម៉ាឡេស៊ី បាននាំគ្នាសាទរចំពោះមង្គលការរបស់សេដ្ឋីវ័យ ៧១ឆ្នាំ លោក Tai Huat Chang ជាមួយសិល្បករ Samantha Ee Kai Chee ដែលជាអតីតសមាជិកក្រុមចម្រៀងវ័យក្មេង ជំនាន់ឆ្នាំ៩០ ។
Samantha ដែលមានវ័យ ២៩ឆ្នាំ ធ្លាប់ជាសមាជិកក្រុម Four Golden Princess ដែលមានភាពល្បីល្បាញនៅម៉ាឡេស៊ី ខណៈលោក Tai Huat Chang ជាអ្នកជំនួញដ៏ជោគជ័យម្នាក់ និងជាប្រធានក្រុមហ៊ុនរ៉ែ G.E. Mining ។ ក្នុងពិធីអាពាហ៍ពិពាហ៍ នៅទីក្រុងកូឡាឡាំពួរ កាលពីពេលថ្មីៗកន្លងទៅ Samantha បង្ហើបថា ខ្លួនមានផ្ទៃពោះ ដែលគ្រោងសម្រាលនៅក្នុងខែកញ្ញា ខាងមុខនេះ។
យោងតាមសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា នៅថ្ងៃមង្គលការ អាយុរបស់អ្នកទាំងពីរ បានចេញជាលេខឆ្នោត៤ខ្ទង់ គឺ ២៩៧១ ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង៕
ប្រភព៖ Straits Times
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍