កីឡាករ ៥រូប ដែល Real Madrid អាចនឹងចុះហត្ថលេខានៅរដូវក្តៅនេះ
អេស៉្បាញ៖ ទីផ្សារដោះដូរនៅមិនទាន់បើកជាផ្លូវការនៅឡើយទេ ប៉ុន្តែ Real Madrid បានជាប់រវល់យ៉ាងខ្លាំងរួចទៅហើយក្នុងការនាំសមាជិកថ្មីចូលក្រុម។ Eden Hazard បានចូលរួមនឹង Luka Jović និង Rodrygo ហើយ Mendy រំពឹងថានឹងធ្វើតាមពួកគេក្នុងពេលឆាប់ៗនេះ។ Zidane កំពុងតែស្ពាយលុយដើរទិញកីឡាករ ព្រោះក្នុងបន្ទប់ក្រុមយក្ស La Liga នៅសល់កន្លែងសម្រាប់កីឡាករ World Class ហើយខាងក្រោមនេះជាឈ្មោះកីឡាករ ៥រូបសម្រាប់លោក Florentino Pérez ពិនិត្យក្នុងការនាំយក៖
- Paul Pogba៖ ៣រដូវកាលចុងក្រោយរបស់គេនៅ Manchester United បានធ្វើឲ្យមានខកចិត្តយ៉ាងខ្លាំង ប៉ុន្តែគាត់នៅតែជាខ្សែបម្រើលំដាប់ពិភពលោកដ៏មានសក្តានុពលម្នាក់ដែលកំពុងតែរង់ចាំភាពរីកចម្រើន ហើយមិត្តរួមជាតិរបស់គេគឺលោក Zidane អាចនឹងក្លាយជាអ្នកចាត់ការទូទៅដែលធ្វើឲ្យ Pogba ឈានដល់ចំនុចកំពូលឡើងវិញ។
- Christian Eriksen៖ បទសម្ភាសន៍មួយដែលផ្តល់ដោយកីឡាកររបស់ Tottenham រូបនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាកកាលពីសប្តាហ៍មុន គឺជាការឆ្លើយតបដ៏ល្អបំផុតសម្រាប់ Real Madrid ដែលអ្នកទំនងជានឹងឮ។ ក្រុមស្ដេចខអាចនឹងលក់ Isco ដើម្បីទុកកន្លែងឲ្យ Eriksen។
- Kylian Mbappé៖ ពាក្យចចាមអារ៉ាមនៅប្រទេសបារាំងបានលើកឡើងថា កីឡាករវ័យ ២០ឆ្នាំរូបនេះនៅតែចង់ចាកចេញពី PSG នៅរដូវក្តៅ ហើយ Real Madrid នឹងស្ដាយក្រោយ ប្រសិនបើពួកគេមិនអាចទិញខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។
- Joao Félix៖ តារាវ័យក្មេងមួយនេះកំពុងទាក់ទាញក្រសែភ្នែកពីក្លិបធំៗទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីរដូវកាលដែលបានស៊ុតបញ្ចូលទីបាន ២០គ្រាប់ និង Assist ១១លើកសម្រាប់ Benfica ។ ប៉ុន្តែតម្លៃទិញផ្ដាច់កុតត្រារៀងថ្លៃបន្តិច គឺ ១២០លានអឺរ៉ូអាចជាឧបសគ្គមួយ ប៉ុន្តែវានឹងក្លាយជាតម្លៃតូចតាចក្នុងការបង់ថ្លៃ ប្រសិនបើកីឡាកររូបនេះពិតជាក្លាយជាកីឡាករឆ្នើម Cristiano Ronaldo។
- Sadio Mané៖ ក្នុងចំណោមកីឡាករទាំងអស់នៅក្នុងបញ្ជីនេះ Mane ទំនងជាមិនចង់ចាកចេញពីក្លិបបច្ចុប្បន្នរបស់គាត់នៅរដូវក្តៅនេះទេ ប៉ុន្តែនៅពេលដែលក្រុម Real Madrid មករកអ្នក វាអាចពិបាកក្នុងការនិយាយថាទេ ហើយខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់លំដាប់ពិភពលោកនឹងល្អឥតខ្ចោះសម្រាប់គម្រោងរបស់ Zidane។
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍