ក្រសួងកសិកម្ម អំពាវនាវម្ចាស់ចម្ការចេកអំបូងលឿង ដែលមានបំណងចង់នាំចេញទៅប្រទេសចិន សូមមកបំពេញបែបបទ ពីអង្គភាពជំនាញ
ភ្នំពេញ ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបន្តអំពាវនាវដល់ពលរដ្ឋ ដែលជាម្ចាស់ចម្ការចេកអំបូងលឿង ដែលមានបំណងចង់ធ្វើការនាំចេញ សូមរូតរះ មកបំពេញបែបបទចុះបញ្ជី សុំការវាយតម្លៃទទួលស្គាល់ ដើម្បីអង្គភាពជំនាញ វាយតម្លៃ និងផ្តល់ការណែនាំបន្ថែម រួចផ្ញើរទៅសុំសមត្ថកិច្ចចិន ទទួលស្គាល់ តាមការកំណត់នៃ ពិធីសារដែលបានចុះហត្ថលេខា កាលពីពេលថ្មីៗនេះ ។
ឯកឧត្តម ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិ កម្ម ក៏បានបញ្ជាក់ដែរថា មិនមែនក្រសួងកសិកម្មទាមទារទេ ការពិតគឺ ប្រសិនបើម្ចាស់ចំការចេក និង កន្លែងវេចខ្ចប់ចេក (មានតែចេកអំបូងលឿង ដែលមានគុណភាពអាចនាំចេញបាន )ដែលមានបំណងធ្វើការនាំចេញចេករបស់ខ្លួន ទៅកាន់ទីផ្សារនៃប្រទេសចិន ត្រូវតែមកសុំការចុះបញ្ជី ហើយប្រសិនបើមានការខកខាន គឺមានតែរង់ចាំនៅជំហានទី២ តែប៉ុណ្ណោះ ។
ឯកឧត្តម ហ៊ាន វណ្ណហន បានលើកឡើងថា សមត្ថកិច្ចចិន បានកំណត់អោយធ្វើបែបនេះ ដើម្បីធានាអោយប្រកដថា ចេកកម្ពុជាដែលនាំទៅចិននោះ មិនមានបន្សំដោយសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពលើសកំរិតកំណត់ និង មិនមានចំលងទៅជាមួយនូវសមាសភាពចង្រៃ ដែលហាមឃាត់ដោយប្រទេសចិន។
ឯកឧត្តម អគ្គនាយក ក៏បានសង្កត់ធ្ងន់ផងដែរថា តាមពិធីសារដែលទើបចុះហត្ថលេខានោះ គឺ សំដៅតែលើការបើកច្រកនាំចេក មួយមុខប៉ុណ្ណោះ មិនមែនផ្លែឈើទូទៅនោះទេ ។ ការបញ្ជាក់ នេះ ធ្វើឡើង ក្រោយពេលដែលសារព័ត៌មានមួយចំនួន កាលពីពេលថ្មីៗ បានចុះផ្សាយថាក្រសួងកសិកម្ម បានស្នើរអោយពលរដ្ឋ មកបំពេញបែបបទចុះបញ្ជី សម្រាប់ផ្លែឈើគ្រប់មុខ ។
គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានកំពុងជំរុញនាំចេក ទៅកាន់ នៅប្រទេសចិន ដោយក្នុងនោះ កាលរសៀលថ្ងៃទី ២ ខែសីហានេះ ក្រសួងកសិកម្ម និង ភាគីចិន បានចុះហត្ថលេខាលើពិធីសារជាផ្លូវការហើយ ។ បើតាមឯកឧត្តម ហ៊ាន វណ្ណហន ចេកប្រភេទនាំចេញនេះ (ចេកអំបូងលឿង) អាចផ្តល់ផល ពី៦០ ទៅ ៧៣តោន ក្នុង១ហិកតា ក្នុង ១ឆ្នាំ (ប្រមូលផល ៣ដង ក្នុង២ឆ្នាំ) ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍