ជប៉ុន ប្រើប្លាស្ទិកធ្វើគ្រឿងបរិក្ខារ ខណៈទូរសព្ទធ្វើមេដាយ នៅអូឡាំពិក២០២០
ជប៉ុន៖ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នឹងប្រើប្រាស់សំណល់ប្លាស្ទីកពីការប្រើប្រាស់របស់ប្រជាជន និងស្រង់ពីទឹកសមុទ្រ ដើម្បីធ្វើគ្រឿងបរិក្ខារ ខណៈទូរសព្ទ ដែលឈប់ប្រើប្រាស់ នឹងត្រូវផលិតជាមេដាយ សម្រាប់ប្រគល់ជូនអត្តពលិកនានា ក្នុងព្រឹត្តិការណ៍នេះ។
អ្នករៀបចំអូឡាំពិក២០២០ បានប្រកាសកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ថា គេនឹងពង្រាយធុងជាង ២០០០ នៅក្នុងផ្សារទំនើប AEON សម្រាប់ទទួលយកសំណល់ប្លាស្ទីក ពីប្រជាជន ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ តទៅ។ ទន្ទឹមនេះ អ្នករៀបចំដដែល គ្រោងប្រមូលឱ្យបាន ៤៥តោន។
កាលពីពេលកន្លងទៅ អ្នករៀបចំដដែល បានប្រកាសថា ពួកគេ បានប្រើប្រាស់ទូរសព្ទខូច និងឧបករណ៍អេឡិចត្រូនិកដទៃទៀត ដើម្បីកែច្នៃជា មេដាយ ខណៈឯកសណ្ឋានរបស់អត្តពលិក នឹងត្រូវធ្វើពីប្លាស្ទីក ចំពោះផ្នែកខ្លះ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍