សម្លៀកបំពាក់កីឡាសម្រាប់អ្នកធាត់កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង
អង់គ្លេស៖ ដូចដែលអ្នកទាំងអស់គ្នាបានឃើញម៉ានីកាំងដែលមានមាឌធំក្នុងសម្លៀកបំពាក់កីឡាហើយ ព្រោះមួយរយៈនេះគឺមានភាពល្បីខ្លាំងមែនទែនដោយមានមនុស្សជាច្រើនបានផ្ញើរតៗដើម្បីឌឺដងគ្នាលេង។ ម៉ានីកាំងដែលចេញពីហាងលក់សម្លៀកបំពាក់កីឡាម៉ាកល្បីដែលមានឈ្មោះ Nike បានចេញកំណែទម្រង់មួយទៀតសម្រាប់អ្នកដែលមានគីឡូធ្ងន់ ព្រោះដូចបានដឹងហើយថា អ្នកដែលមានមាឌធំច្រើនតែត្រូវគេយកមកលេងសើច និង មើលងាយជាដើម ដូចនេះហើយ ហាងលក់សម្លៀកបំពាក់ម៉ាកល្បីមួយនេះបានសម្រេចចិត្តបង្កើតផលិតផលរបស់ខ្លួនឱ្យមានគ្រប់ទំហំមិនថាធាត់ ឬ ស្គមឡើយ។ គំនិតមួយនេះបានបង្ហាញថា អ្នកដែលមានមាឌធំក៏អាចស្លៀកសម្លៀកបំពាក់កីឡាពេលលេងកីឡាបានដោយមិនចាំបាច់មានអារម្មណ៍ថាមិនសាកសមនោះឡើយ ម៉្យាងទៀតប្រសិនបើម៉ានីកាំងអាចមានច្រើនទំហំនោះវាជាការប្រសើរ សម្រាប់បំពាក់តាំងម៉ូតសម្លៀកបំពាក់បានច្រើនទំហំដើម្បីទាក់ភ្នែកភ្ញៀវអាចប៉ាន់ស្មានបានថាវាសាកសមនឹងខ្លួន ឬ មួយយ៉ាងណា៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍