កម្ពុជា អាចប៉ះក្រុមអាស៊ីអាគ្នេយ៍ណាខ្លះ នៅវគ្គជម្រុះ World Cup ជុំបន្ទាប់?
ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឆ្លងផុតវគ្គជម្រុះជុំទី១ ពានរង្វាន់ World Cup ឆ្នាំ២០២២ បន្ទាប់ពីបានយកឈ្នះលើក្រុមប៉ាគីស្ថានទាំងពីរជើង ដោយលទ្ធផល ២-០ និង ២-១ សរុប ៤-១ ។ ដូច្នេះ កម្ពុជា ត្រូវឡើងទៅជុំបន្ត ដោយស្ថិតក្នុងធុង Pot ទី៥ សម្រាប់ការចាប់ឆ្នោតជុំទី២ វគ្គជម្រុះ World Cup នេះ។
បន្ទាប់ពីបញ្ចប់សព្វគ្រប់ការប្រកួតជុំទីមួយ គេរកឃើញក្រុមអាស៊ីអាគ្នេយ៍ តែ ២ប៉ុណ្ណោះ ដែលបានឡើង គឺ កម្ពុជា និង ម៉ាឡេស៊ី។ ចំណែក ឡាវ ព្រុយណេ និង ទីម័រខាងកើត បានធ្លាក់។ យោងតាមវេបសាយ Footy Rankings បានឱ្យដឹងថា លទ្ធផលនេះ មានន័យថា កម្ពុជា ឈរនៅធុងឆ្នោត Pot ទី៥ ជាមួយឥណ្ឌូណេស៊ី និង សិង្ហបុរី ខណៈ ម៉ាឡេស៊ី នៅ Pot ទី៤ ជាមួយ មីយ៉ាន់ម៉ា។ ដោយឡែក ក្នុង Pot ទី៣ មាន ហ្វីលីពីន និងថៃ ស្របពេល Pot ទី២ មាន វៀតណាម ដែលសុទ្ធតែជាក្រុមមកពីអាស៊ីអាគ្នេយ៍។ ក្រុមនៅ Pot ជាមួយគ្នា មិនអាចចាប់ពូលជួបគ្នាបានទេ។
តាមរយៈ Pot ទាំងនេះ គេអាចប៉ាន់ស្មានថា កម្ពុជា មានភាគរយស្ថិតនៅក្នុងពូល ជាមួយ វៀតណាម, ថៃ ឬហ្វីលីពីន, និង ម៉ាឡេស៊ី ឬ មីយ៉ាន់ម៉ា។ ការចាប់ឆ្នោត ចែកពូលវគ្គជម្រុះ ជុំទី២ World Cup នឹងត្រូវធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍