Connect with us

ហេតុអ្វីបានជា​មាន​ជប៉ុន​ ​និង​កា​តា​ចូលរួម​ប្រកួត​ ​Copa​ ​America​ ​2019​ ​?​

​ប្រិយមិត្ត​មួយចំនួន​ប្រហែលជា​មានការ​ងឿងឆ្ងល់​ហើយ​ ​ហេតុអ្វី​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ ​CONMEBOL​ ​Copa​ ​America​ ​2019​ ​ដែល​ប្រទេស​ប្រេស៊ីល​ធ្វើជា​ម្ចាស់ផ្ទះ​ ​បែរជា​មាន​ក្រុមជម្រើសជាតិ​ពី​ទ្វីបអាស៊ី២ក្រុម​ ​គឺ​ក្រុមជម្រើសជាតិ​ជប៉ុន​ ​និង​ក្រុមជម្រើសជាតិ​កា​តា​ ​ចូលរួម​ប្រកួតប្រជែង​ផង​ដែរ​ ​។​

​មូលហេតុ​គឺ​មក​ពី​ក្រុម​ជប៉ុន​គឺជា​ជើងឯក​រង​ប្រចាំ​ទ្វីបអាស៊ី​ ​ស្រប​ពេល​កា​តា​គឺជា​ជើងឯក​ប្រចាំ​ទ្វីបអាស៊ី​ ​និង​ជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក​ ​FIFA​ ​World​ ​Cup​ ​2022​ ​ផង​នោះ​ ​ដូច្នេះ​ទើប​ក្រុម​ទាំងពីរ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​មួយ​នេះ​ ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ក្រុមហ៊ុន​ ​CBS​ ​ដែល​មាន​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​TV​,​ ​MYTV​,​ ​CNC​ ​នឹង​ធ្វើការ​ផ្សាយបន្តផ្ទាល់​គ្រប់ការ​ប្រកួត​ទាំងអស់​ ​ចាប់ពី​ថ្ងៃទី១៥​ ​ខែមិថុនា​ ​រហូតដល់​ថ្ងៃទី០៨​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​៕​

​អត្ថបទ​ ​៖​ ​លីន​ ​រតនា​

    Loading...

    ពេញនិយម