Connect with us

កម្ពុជា​ ​នឹង​ប្រើ​ប្រព័ន្ធ​ផ្សាយ​ទូរទស្សន៍​ ​ជា​ឌីជីថល​ទាំងស្រុង​ ​នៅ​ឆ្នាំ២០២៣​

​ភ្នំពេញ​៖​ ​កម្ពុជា​ ​បាន​និង​កំពុង​រៀបចំ​ធ្វើការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ផ្សាយ​ទូរទស្សន៍​ ​ពីឤ​ណា​ឡូក​ ​ទៅជា​ ​ឌីជីថល​ ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៣ខាងមុខ​។​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៅ​ព្រឹក​ថ្ងៃទី១២​ ​ខែមិថុនា​នេះ​ ​បាន​មានប្រសាសន៍​ដូច្នេះ​ ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ ​ក្នុង​ពិធី​បើក​សន្និសីទ​សារព័ត៌មាន​អាស៊ី​ ​លើក​ទី១៦​ ​ឆ្នាំ២០១៩​ ​នៅ​ខេត្តសៀមរាប​។​ ​នេះ​ជា​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ ​CNC​ ​នៅ​ថ្ងៃនេះ​។​

​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​ថា​ ​ការ​ផ្លាស់​ប្តូរ​នេះ​ ​គឺ​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ ​នៃ​ការ​វិវត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ ​ឌីជីថល​ ​ក្នុង​តំបន់​ ​និង​សាកលលោក​។​ ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​បាន​កោតសរសើរ​ចំពោះ​វិទ្យាស្ថាន​អភិវឌ្ឍ​ប្រព័ន្ធ​ ​ផ្សព្វ​ផ្សាយ​ឤ​ស៊ី​ប៉ាស៊ីហ្វិក​ ​ដែល​បាន​ខិតខំ​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឤ​ស៊ី​ ​ឱ្យ​ដើរ​ទាន់​ការ​រីកចម្រើន​ ​នៃ​បច្ចេកវិទ្យា​ទំនើប​ ​នា​ពេល​បច្ចុប្បន្ន​ ​និង​លើកកម្ពស់​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ ​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​ផង​ដែរ​។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍​ថែមទៀត​ថា​ ​បច្ចេកវិទ្យា​ឌីជីថល​ ​បាន​ធ្វើ​ឱ្យ​ការគ្រប់គ្រង​ប្រទេស​ ​ក្លាយទៅជា​រដ្ឋាភិបាល​ ​ឌីជីថល​ ​ក្នុង​ការ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ ​ឌីជីថល​ ​ការ​លើកកម្ពស់​គុណភាព​ ​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ​ ​ប្រកបដោយ​គណនេយ្យ​ភាព​ ​តម្លាភាព​ ​និង​ការ​តភ្ជាប់​បណ្តាញ​ទំនាក់ទំនង​ផ្ទៃក្នុង​ ​និង​សកលលោក​ទាំងមូល​៕​

​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម