Connect with us

ក្រុមជម្រើសជាតិកម្ពុជា មកដល់ព្រលានយន្តហោះ អមដោយអ្នកគាំទ្រជាច្រើននាក់

រាជធានីភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់ភារកិច្ចនៅក្នុងវគ្គជម្រុះជុំទីមួយ ពានរង្វាន់ FIFA World Cup 2022 ដែលបានយកឈ្នះលើក្រុមប៉ាគីស្ថាន នៅទីក្រុងដូហា ប្រទេសកាតា។

ដំណើរមាតុភូមិនិវត្តន៍របស់ក្រុមជម្រើសជាតិនេះ ក៏មានការរង់ចាំអមសងខាងផ្លូវ នៅច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។

សូមរំឭកថា កម្ពុជា បានឈ្នះប៉ាគីស្ថាន ទាំងពីរជើង នៃការប្រកួតជម្រុះជុំទីមួយ ដោយជើងទីមួយ ឈ្នះ ២-០ និងជើងទីពីរ ឈ្នះ ២-១ សរុប ៤-១ ។ កម្ពុជា នឹងត្រូវបានចាប់ឆ្នោតក្នុងវគ្គចែកពូល ជម្រុះជុំទី២ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ៕

    Loading...

    ពេញនិយម