Connect with us

ចង់បានអីទៀត សម្លេងប៉ុណ្ណឹងហើយ

ភ្នំពេញ៖ អតីតបេក្ខនារី Freshy ជំនាន់២០០៩ កញ្ញា មាន សូនីតា ដែលមានរហ័សនាមថា រាជនីក្រមា ដែលច្រៀងចំរៀង “Crush អូន” ដែលមានលោក អ៊ួង សូរិយា ជាអ្នកលេងហ្គីតាឱ្យនៅក្នុងការ Live លើផេកហ្វេសបុករបស់កញ្ញាកាលពីឆ្នាំមុន ពេលនេះបានចេញជាផ្លូវការហើយ។ ក្រោយប្រកាសប្រាប់អ្នកគាំទ្រតាមបណ្តាញសង្គមរបស់ខ្លួនមក មានអ្នកគាំទ្រសរសើរថាពិរោះ ប៉ុន្តែក៏មិនមែនបានន័យថាមិនមានអ្នករិះគន់នោះដែរ ដែលធ្វើឱ្យកញ្ញាហាក់មានភាពអន់ចិត្តខ្លះក៏ព្រោះវាជាធម្មជាតិផ្តល់ឱ្យបែបនេះ ដូចនេះកញ្ញាក៏បានបញ្ចេញសារតូចចិត្តមួយនៅលើហ្វេសបុកថា” [ កើតមកខុសដែរអីគ្រាន់តែមានសំលេងខុសគេហ្នឹង ]
“រឿងដែលពិបាកធ្វើជាងគេយកគឺឈ្នះចិត្តខ្លួនតែពេលនេះ មិនថា២៩ឆ្នាំកន្លងមកខ្ញុំបានធ្វើអ្វីខ្លះ សំខាន់ខ្ញុំបានធ្វើជំនះចិត្តខ្លួនឯង ពេលខ្លះគេយកចំណុចខ្សោយរបស់យើងមកលេងសើចទាំងដែលយើងត្រូវរស់នៅជាមួយនិងភាពភ័យខ្លាចជាមួយមនុស្សជុំវិញដែលគេបញ្ចើចបញ្ចើរ😣 និយាយចំអកថាសម្លេងយើងញ៉ែកសំលេងដូចកូនក្មេង, សំលេងដូចចាប, សំលេងដូចតុក្កតា,សំឡេងស្រួយ, សំលេងដូចប្រុស, សំឡេងស្អក,សំឡេងតូច…និយាយទៅមានសព្វគ្រប់បែបយ៉ាង… 😔ខ្ញុំមិនបានលួចជេរពួកគាត់ក្នុងចិត្តនោះទេដែលពួកគាត់ដែលនិយាយចំអកពាក្យទាំងអស់នោះមកខ្ញុំនិយាយទៅខ្ញុំធ្វើទឹកមុខធម្មតាដូចជាអត់មានរឿងអីកើតឡើង ប៉ុន្តែលួចអន់ចិត្តខ្លួនឯងហេតុអី្វបានកើតមកមិនមានសំឡេងល្អនិងគេ ពេលខ្លះក៏លួចយំក្នុងចិត្តដែលគ្មានអ្នកឃើញ… 😭
ពេលនេះខ្ញុំនិយាយអ្វីទាំងអស់នេះឡើងមិនមែនបានន័យថាខ្ញុំខឹងពួកគាត់នោះទេ តែតាមពិតទៅគឺខ្ញុំមានជំនឿចិត្តហើយខ្ញុំបានជម្នះចិត្តខ្លួនឯងហើយធ្វើរឿងទាំងអស់នេះឡើងរហូតដល់មានគេទទួលយកបានមិនមែនមានន័យថាខ្ញុំបានធ្វើល្អនោះទេ ប៉ុន្តែខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ 🙂”

អរគុណមនុស្សដែលនៅជុំវិញខ្លួនខ្ញុំដែលពួកគាត់មិនដែលយកចំណុចខ្សោយមកលេងសើច ហើយ ពួកគាត់មិនដែលជំទាស់នូវអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាលើកទឹកចិត្ត ហើយជួយយើងជំរុញយើងហើយហ៊ានធ្វើនូវអ្វីដែលយើងមិនហ៊ានធ្វើ”។ បើទោះជាយ៉ាងណាក៏ដោយក៏កញ្ញាមានក្តីរំភើបនៅពេលដែលគោលបំណងដែលកញ្ញាចង់ធ្វើបានសម្រេចបែបនេះ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម