Connect with us

កុមារ៣១នាក់​ស្លាប់​ ​ដោយសារ​មេរោគ​ប៉ះពាល់​ខួរក្បាល​ ​ចេញពី​ផ្លែ​គូលែន​ ​នៅ​ឥណ្ឌា​

ឥណ្ឌា​៖​ ​យ៉ាងហោចណាស់​កុមារ​ ​៣១នាក់​ ​បាន​ស្លាប់​នៅ​ភាគ​ខាងជើង​ ​ប្រទេស​ឥណ្ឌា​ ​ក្នុងរយៈពេល​ប្រហែល​ ​១០ថ្ងៃ​ចុងក្រោយ​នេះ​ ​ដោយសារ​មេរោគ​ក្នុង​ខួរក្បាល​ ​ដែល​ទាក់ទង​នឹង​សារធាតុពុល​ចេញពី​ក្នុង​ផ្លែ​គូលែន​។​ ​នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​ឥណ្ឌា​ ​កាលពី​ថ្ងៃទី១២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​លោក​ ​Ashok​ ​Kumar​ ​Singh​ ​មន្ត្រី​ជាន់ខ្ពស់​សុខាភិបាល​ ​បាន​ប្រាប់​ប្រភព​សារព័ត៌មាន​ថា​ ​កុមារ​ដែល​ស្លាប់​ ​បាន​កើតជំងឺ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ​ ​ហើយ​ខ្លះ​បាន​ ​បាត់បង់​ជាតិ​គ្លុយកូស​ក្នុង​ឈាម​។​ ​ក្មេង​ ​៤០នាក់​ផ្សេងទៀត​ ​ត្រូវ​បាន​រក​ឃើញថា​ ​កំពុង​មាន​អាការៈ​ស្រដៀងគ្នា​នេះ​ ​និង​ត្រូវ​បាន​មើលថែ​យ៉ាង​យកចិត្ត​ទុកដាក់​ ​ពី​គ្រូពេទ្យ​។​ ​អាជ្ញាធរ​ឥណ្ឌា​ ​បាន​អំពាវនាវ​ឱ្យ​អាណាព្យាបាល​ ​ប្រុងប្រយ័ត្ន​ចំពោះ​កុមា​រតូចៗ​ ​អំឡុង​រដូវក្ដៅ​ ​នៅពេល​សីតុណ្ហភាព​ឡើង​ដល់​ជាង​ ​៤០អង្សា​។​

​គ្រូពេទ្យ​បាន​អះអាង​ថា​ ​មេរោគ​នេះ​ ​តែង​កើតឡើង​អំឡុង​រដូវក្ដៅ​ ​ជា​រៀងរាល់​ឆ្នាំ​ ​ស្រប​ពេល​រដូវ​របស់​ផ្លែ​គូលែន​ ​កំពុង​អំណោយផល​។​ ​វា​បាន​សម្លាប់​មនុស្ស​ ​១៥០នាក់​ ​កាលពី​ឆ្នាំ២០១៤​៕​



​ប្រភព​៖​ ​Straits​ ​Times​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម