កញ្ញា បាន មុន្នីល័ក្ខ លក់ប្រហិតសាច់គោ Online ធានាថាឆ្ងាញ់
ភ្នំពេញ៖ កញ្ញា បាន មុន្នីល័ក្ខ ជាតារាចម្រៀង Cover Song ដែលធ្វើឱ្យប្រិយមិត្តស្តាប់មិនជិនណាឡើយ ។ តារាចម្រៀងវ័យក្មេងសម្រស់ស្រស់ស្អាតម្នាក់នេះមានសម្លេងមិនចាញ់រៀមច្បងនោះទេ រាល់បទចម្រៀងរបស់កញ្ញា អាចស្តាប់បានគ្រប់វ័យបានតែម្តង មិនថាចាស់ ឬ ក៏ជាយុវវ័យនោះឡើយ។ ថ្មីៗនេះតាមរយៈព័ត៌មានបានបញ្ជាក់ឱ្យដឹងថា កញ្ញា បាន មុន្នីល័ក្ខ បានបើកអាជីវកម្មបន្ថែមក្រៅពីអាជីពជាតារាចម្រៀង និងជាអ្នកទទួលរៀបចំកម្មវិធី ជប់លៀង ពិធីមង្គលការ កម្មវិធីផ្សេងៗ តែឥឡូវនេះគឺកញ្ញាថែមមុខរបរលក់ប្រហិតសាច់គោសុទ្ធ ដែលកំពុងទទួលបានការគាំទ្រជាច្រើន។
មិននឹកស្មានសោះថា កញ្ញា បាន មុន្នី ក្រោយពីទំនេរពីការច្រៀង ឆ្លៀតពេលបង្កើតមុខរបរដោយខ្លួនឯង ទោះជាមិនធំដុំដូចគេក៏ដោយ តែគាត់ពិតជាសប្បាយចិត្តក្នុងការបើកលក់នៅប្រហិតនេះខ្លាំងណាស់។ ប៉ុន្តែ កញ្ញា មិនបានបញ្ជក់ទីតាំងនោះឡើយ គឺគ្រាន់តែកញ្ញាចាប់លក់តាមបណ្តាញសង្គមហ្វេសប៊ុកតែប៉ុណ្ណោះ ឬអាចទាក់ទង កម្មង់បានតាមលេខទូរស័ព្ទរបស់គាត់ផ្ទាល់ដែលបានបង្ហោះក្នុងហ្វេសប៊ុករបស់គាត់ផង៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- តារាខ្មែរ
- បាន មុន្នីល័ក្ខ
- ពត៌មានតារា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍