Connect with us

ផ្លូវការ! ក្លឹបយក្ស Real Madrid ចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយ Ferland Mendy ពីLyon

ក្លឹបយក្ស Real Madrid បានចុះហត្ថលេខានាំយកកីឡាករ Ferland Mendy ជាផ្លូវការពីក្លឹបLyon ក្នុងកិច្ចសន្យារយៈពេល ៦ឆ្នាំ។
ខ្សែការពារឆ្វេងសញ្ជាតិបារាំងរូបនេះ បានផ្ទេរទៅកាន់ទឹកដី Bernabeu ក្នុងតម្លៃ ៤៨លានអឺរ៉ូ បូកជាមួយទឹកប្រាក់បន្ថែម ៥លានអឺរ៉ូ។ នេះបើយោងតាមអតីតក្លឹប Lyon របស់គេបានបញ្ជាក់។

Mendy គឺកីឡាករឆ្នើមម្នាក់ក្នុងចំណោមខ្សែការពារស្លាបឆ្វេងឆ្នើមៗនៅទ្វីបអឺរ៉ុប បន្ទាប់ពីយុទ្ធនាការដ៏គួរឱ្យចាប់អារម្មណ៍របស់គេនៅ Ligue 1។ អ្វីៗត្រូវបានបញ្ចេញជាផ្លូវការ ក្រុមអធិរាជស បានផ្ដួល Juventus និង Paris Saint-Germain ចុះហត្ថលេខានាំយកកីឡាករវ័យ ២៤ឆ្នាំរូបនេះ។
យ៉ាងណាមិញ ការមកដល់របស់ Mendy នៅរដ្ឋធានីអេស្ប៉ាញ ទំនងជាអាចនឹងត្រួសត្រាយផ្លូវឱ្យលោក Marcelo ចាកចេញពីក្លឹបយក្សមួយនេះផងដែរ៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម