ក្រុមជម្រើសជាតិកម្ពុជា ទទួលបាន ៣៧០០០ ដុល្លារពី សម្ដេច ហ៊ុន សែន
រាជធានីភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៣៧០០០ដុល្លារអាមេរិក ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ការប្រគល់ប្រាក់រង្វាន់នេះ បានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ អំឡុងដំណើរមាតុភូមិនិវត្តន៍របស់ក្រុមជម្រើសជាតិកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបានយកឈ្នះលើក្រុមប៉ាគីស្ថាន នៅវគ្គជម្រុះជុំទីមួយ ពានរង្វាន់ World Cup នៅទីក្រុងដូហា ប្រទេសកាតា កាលពីម្សិលមិញ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍