កម្ពស់ទឹកទន្លេមេគង្គផ្នែកខាងលើ បានបន្តស្រកចុះ ខណៈដែលចំនួនអ្នកស្លាប់ដោយទឹកជំនន់កើនដល់ ១៥នាក់
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង, ខេត្តក្រចេះ និងខេត្តកំពង់ចាម បាននឹងកំពុងចាប់ផ្តើមស្រកចុះ នេះ បើយោងតាមការពិនិត្យមើលតាមស្ថានីយ៍ជលសាស្រ្តនីមួយៗ ។
តាមការពិនិត្យមើល នៅទន្លេមេគង្គ-ស្ទឹងត្រែង កម្ពស់ទឹកទន្លេ បានស្រកចុះពីកម្ពស់ ១០,៤២ម៉ែត្រ មកត្រឹម ១០,២៤ម៉ែត្រ នៅទន្លេមេគង្គ-ក្រចេះ កម្ពស់ទឹកទន្លេ បានស្រកចុះពី ២០,៩០ ម៉ែត្រ មកត្រឹម ២០,៨១ ម៉ែត្រ នៅទន្លេមេគង្គ-ស្ទឹងត្រែង កម្ពស់ទឹកទន្លេ បានស្រកចុះពីកម្ពស់ ១៥,៣៣ម៉ែត្រ មកត្រឹម ១៥,៣២ម៉ែត្រ ។
ដោយឡែកសម្រាប់នៅស្ថានីយ៍ទន្លេបាសាក់-ចតុមុខ ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-កោះខែល និង ទន្លេសាប-ព្រែកក្តាម តាមការពិនិត្យមើល កម្ពស់ទឹក នឹងបន្តហក់ឡើងក្នុងរយៈពេល ប៉ុន្មានថ្ងៃទៀត ដែលទាមទារអោយប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ។
បើយោងតាមអ្នកនាំពាក្យគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា គិត មកត្រឹមថ្ងៃម្សិលម៉ិញនេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ គឺបានកើនឡើងដល់ចំនួន ១៥នាក់ហើយ ដែលស្ថិតនៅខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និង ខេត្តព្រៃវែង ។
ជាងនេះទៅទៀត ទឹកជំនន់ បានកំពុងប៉ះពាល់ដល់ឃុំចំនួន ២២៨ នៅទូទាំងប្រទេស និង ប្រជា ពលរដ្ឋចំនួន ៥៦៦០ គ្រួសារ និង សត្វពាហនៈចំនួន ២៤ ០០០ក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ចំនួន ៥៣កន្លែង ។ ក្រៅពីនេះ ដំណាំស្រូវរបស់កសិករប្រមាណ ២៨ ១៧១ ហិចតា រងការជន់លិច រួមនឹងសាលារៀនចំនួន ១៩៤ កន្លែង ក៏បានរងផលប៉ះពាល់ផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍