Connect with us

ទិដ្ឋភាព​ស្ពាន​អាកាស​នាងគង្ហីង​ដែល​ទើបតែ​ដាក់​ឱ្យ​ប្រើប្រាស់​

​ភ្នំពេញ​៖​ ​ស្ពាន​អាកាស​ថ្មើរជើង​នាងគង្ហីង​ ​ដែល​ជា​ស្ពាន​ទំនើប​ដំបូង​គេ​នៅ​កម្ពុជា​ ​ត្រូវ​បានសម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃជា​សាធារណៈ​ ​ចាប់ពី​ថ្ងៃទី​ ​២២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​ដែល​មានតម្លៃ​ជាង​ ​៣លាន​ដុល្លារ​អាមេរិក​។​ ​នេះ​បើ​តាម​ការប្រកាស​របស់​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃទី១២​ ​ខែមិថុនា​នេះ​។​



​គម្រោង​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​ ​(​OCIC​)​ ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​ទីក្រុង​អូ​ឡាំ​ព្យា​ ​ជា​ស្ថាបត្យកម្ម​ថ្មី​ប្លែក​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​ ​ដោយ​ចំណាយ​ថវិកា​ប្រមាណ​ ​៣លាន​ដុល្លារ​អាមេរិក​។​



​ស្ពាន​អាកាស​ថ្មើរជើង​នាងគង្ហីង​នេះ​ ​បាន​បំពាក់​ដោយ​ជណ្តើរ​យន្ត​ទំនើប​ ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ថ្មើរជើង​ឆ្លងកាត់​ទីតាំង​ភ្លើងស្តុប​ ​និង​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ​ក៏ដូចជា​បង្កើន​សុវត្ថិភាព​ដល់​អ្នកថ្មើរជើង​ផង​ដែរ​។​ ​ម្យ៉ាងវិញទៀត​ ​ប្រជាពលរដ្ឋ​អាច​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ទៅកាន់​ផ្សារ​ទំនើប​ ​Olympia​ ​City​ ​ដែល​ជា​គម្រោង​ដ៏​ធំ​មួយ​នៅ​កណ្ដាល​ក្រុង​។​
​ចំណែក​រូបសំណាក​នាងគង្ហីង​ដែល​ស្ថិតនៅ​ខាងក្រោម​ស្ពាន​នោះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បានសម្រេច​រំកិល​ពីទី​តាំង​ដើម​ ​មក​ដាក់​នៅកន្លែង​ថ្មី​ ​ឱ្យ​ខ្ពស់​ជាង​កន្លែង​ចាស់​ ​គឺ​ត្រង់​ចំណុច​សួន​មុខ​ស្ថានីយ​ប្រេងឥន្ធនៈ​ ​TOTAL​ ​វិញ​ ​ដើម្បី​លើក​កម្ពស់​សោភ័ណ្​ឌ​ភាព​តំបន់​នោះ​ ​ព្រមទាំង​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នកធ្វើ​ដំណើរ​យានជំនិះ​ឆ្លងកាត់​ផ្លូវ​។​ ​



​ស្ពាន​នេះ​ ​មាន​ប្រវែង​ ​១៩២​ ​ម៉ែត្រ​ ​និង​ទទឹង​ ​៣​ ​ម៉ែត្រ​ ​មាន​កម្ពស់​ពី​ដី​ ​៥,៥​ ​ម៉ែត្រ​ ​និង​មាន​ជណ្តើរ​យន្ត​ឡើងចុះ​ចំនួន​ ​៦​ ​កន្លែង​ ​សម្រាប់​អ្នកថ្មើរជើង​ឆ្លងកាត់​ស្ពាន​ ​មិន​ប៉ះពាល់​ដល់​ចរាចរណ៍​ ​និង​មាន​សុវត្ថិភាព​។​ ​

​សូម​បញ្ជាក់​ថា​ ​មកដល់​បច្ចុប្បន្ន​ ​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ ​៣កន្លែង​គឺ​៖​ ​នៅមុខ​វិទ្យាល័យ​ជម្ពូ​វ័ន្ត​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​ចំនួន​ ​២​ ​កន្លែង​ ​និង​ស្តុ​បរ​ង្វង់​មូល​នាងគង្ហីង​ ​ដែល​គ្រោង​បើក​ដំណើរការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​១កន្លែង​ទៀត​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម