តារាសម្តែងសក់ប៉ោង លោក វី ជីវ័ន្ត ក្លាយជាកម្មករសំណង់
ភ្នំពេញ៖ ទស្សនិកជននៅចាំតារាសម្ដែងសក់ប៉ោងដែរ ឬ ទេ? លោក វី ជីវ័ន្ត ជាតារាសម្តែង និងជាតន្ត្រីករផ្នែកវ៉ៃស្គរមួយដែលមានឈ្មោះបោះសម្លេង ហើយក៏ជាតារាសម្តែងប្រចាំកម្មវិធី ”ពេញចិត្ត ឬ អត់” និង កម្មវិធី ”ពិភពសំណើច MYTV” ផងដែរ។
វិ ជីវ័ន្ត ក្រោយពេលមិនសូវឃើញរូបគាត់មួយរយៈស្រាប់តែពេលនេះ លោក បានបញ្ចេញនៅរូបភាព ពីរសន្លឹក ធ្វើឱ្យទស្សនិកជនដែលតែងតែគាំទ្ររូបលោក បានលាន់មាត់ថា ”បងធ្លាក់ខ្លួនដល់ថ្នាក់ធ្វើសំណង់ផង” ដែលធ្វើឱ្យ លោក វី ជីវ័ន្ត ភ្ញាក់ផ្អើលពេញពិភពសិល្បៈ រហូតមានមិត្តភិក្តិរបស់លោកជាច្រើននាក់ក៏លួចសួរលោក តែគាត់មិនបានតបទៅនឹងចម្លើយរបស់មិត្តភ័ក្ដិ ឬ ទស្សនិកជននៅឡើយ។
ប៉ុន្តែអ្វីដែលធ្វើឱ្យទស្សនិកជនបានដឹងច្បាស់ ក្រុមការងា MYTV PLUS បានធ្វើការទំនាក់ទំនងជាមួយ តារាសម្តែង លោក វី ជីវ័ន្ត បាននិយាយប្រាប់ក្រុមការងារ MYTV PLUS ថា ”នេះមិនមែនគាត់ធ្លាក់ខ្លួននោះទេ គឺរូបលោកបានមកលេងផ្ទះបងប្រុសធម៌នៅក្រុងព្រះសីហនុ ចំពេលបងប្រុសគាត់ធ្វើការជួសជុលផ្ទះ គាត់ក៏បានជួយគាត់ក៏ដូចជាការហាត់ប្រាណ យកកម្លាំង ចំពោះការងារសិល្បៈវិញ លោក ក៏កំពុងតែមានភាពមមាញឹក ទាំងការសម្តែង ច្រៀង ហើយថែមជាអ្នករៀបចំកម្មវិធីតន្ត្រីក្នុងមង្គលការ ពិធីខួបកំណើតជាច្រើនផងដែរ។
លោក វី ជីវន្ត ពិតជាមិនបានទៅណាចោលទស្សនិកជននោះឡើយ លោកនឹងបន្តការងារសិល្បៈ ដើម្បីលើកស្ទួយសិល្បៈស្រុកខ្មែរ ទោះជាគាត់មិនសូវមានភាពល្បីល្បាញដូចគេក៏ដោយ តែលោកមានការគាំទ្រជាច្រើនពីសំណាក់ហ្វេនរបស់លោក ជាពិសេសនៅម៉ូដសក់ប៉ោងរបស់គាត់តែម្តង៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- តារាខ្មែរ
- ពត៌មានតារា
- វី ជីវ័ន្ត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍