Connect with us

ថៃ​ ​ប្រៀបធៀប​នឹង​កម្ពុជា​ ​ចំពោះ​បញ្ហា​ជិះ​សត្វ​ដំរី​

​ថៃ​៖​ ​សារព័ត៌មាន​ថៃ​ ​Khaosod​ ​ថ្មី​ៗ​នេះ​ ​បាន​ចុះផ្សាយ​ពី​ការបញ្ឈប់​ការ​ជិះ​សត្វ​ដំរី​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ​ ​ដែល​បាន​ទាក់ទាញ​ចាប់អារម្មណ៍​របស់​អ្នកប្រើ​ប្រាស់​ទំនាក់ទំនង​សង្គម​នានា​ ​នៅ​ជុំវិញ​ពិភពលោក​ ​ក្រោយ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​បរ​ទេស​ផ្សេង​ៗ​។​ ​

ប្រភព​ព័ត៌មាន​ ​បាន​លើកឡើង​ថា​ ​នៅក្នុង​ប្រទេស​ថៃ​ ​ការ​ជិះដំរី​កម្សាន្ត​ ​និង​ការ​បង្ខំ​ឱ្យ​ដំរី​សម្ដែង​សកម្មភាព​នានា​ ​ជា​រឿង​ធម្មតា​ទៅ​ហើយ​។​ ​ហើយ​ថ្មី​ៗ​នេះ​ ​ដំរី​សម្ដែង​មួយ​ក្បាល​ ​បាន​ងាប់​នៅក្នុង​សួនសត្វ​មួយ​ ​នៅ​ខេត្ត​ភូ​កេត​ ​ប្រទេស​ថៃ​ ​ដោយសារ​ឆ្លង​រោគ​ ​និង​មិន​មាន​អ្នក​ខ្វល់ខ្វាយ​ព្យាបាល​វា​ឡើយ​ ​អស់​ពេល​ជាច្រើន​ខែ​។​ ​រឿង​នេះ​ ​ត្រូវ​បាន​ចុះផ្សាយ​ទៅកាន់​អន្តរជាតិ​ ​ដែល​បង្ក​ការរិះគន់​យ៉ាង​ខ្លាំង​។

ដោយឡែក​ ​នៅ​កម្ពុជា​ ​កាលពី​ឆ្នាំ២០១៦​ ​ដំរី​មួយ​ក្បាល​ ​បាន​ដួល​ស្លាប់​ ​ស្រប​ពេល​ដឹក​អ្នកទេសចរ​ ​២នាក់​ ​នៅក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ​ ​ដែល​បង្ក​ឱ្យ​អ្នក​ស្រឡាញ់​សត្វ​មួយចំនួន​ ​ធ្វើញត្តិ​មួយ​ជា​អន្តរជាតិ​ ​ឱ្យ​បញ្ឈប់​ការ​ជិះ​សត្វ​ដំរី​ ​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​។​

​កម្ពុជា​ ​រំពឹង​ថា​ ​នឹង​បញ្ឈប់​ការប្រើ​ប្រាស់​សត្វ​ដំរី​ ​ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ​ជិះ​លេងកម្សាន្ត​ ​នៅ​បរិវេណ​រមណីយដ្ឋាន​អង្គរ​។​ ​ជំហរ​នេះ​ ​បាន​ទទួលការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​ក្រុម​អ្នក​អភិរក្ស​ ​Moving​ ​Animals​ ​៕​

 

​ប្រភព​៖​ ​Khaosod​ ​English​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម