Connect with us

កញ្ញា​ ​រចនា​ ​រ៉ា​វ៉ា​ឌី​ ​សូម​អំពាវនាវ​ដល់​ផលិតកម្ម​ ​និង​ ​ស្ថានីយ​ទូរទស្សន៍​មេត្តា​កុំ​យល់​ច្រឡំ​

​ភ្នំពេញ​៖​ ​បន្ទាប់ពី​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​លើ​វិស័យ​ភាពយន្ត​ ​តារា​សម្តែង​ដែល​មានមុខ​ស្រស់​ស្អាត​ ​មា​ត់​ធំៗ​ ​កញ្ញា​ ​រចនា​ ​រ៉ា​វ៉ា​ឌី​ ​ត្រូវ​បាន​មហាជន​ជា​ច្រើ​បាន​ស្គាល់​រូប​គាត់​ថា​ជាតា​រា​សម្តែង​ដែល​ពូកែ​សម្តែង​បាន​គ្រប់​រសជាតិ​ ​ហើយ​គាត់​ជាតា​រា​មួយ​ដែល​មាន​ចរិ​ក​ស្លូតបូត​ ​ចេះ​គោរព​ចាស់ទុំ​ទៀតផង​។​ ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​ ​កញ្ញា​ ​រចនា​ ​រ៉ា​វ៉ា​ឌី​ ​ស្រាប់តែ​ប្រកា​សក្តែ​ងៗ​ប្រាប់​ដល់​ ​ផលិតកម្ម​ ​និង​ ​សាធារណជន​ការយល់​ច្រឡំ​លើ​រូប​គាត់​ ​ថា​រូប​គាត់​កំពុង​ជាប់​កុងត្រា​មិន​អាច​ថតកុន​ឱ្យ​ផលិតកម្ម​ដ៏​ទៃ​បាន​ដែល​ ​ជាហេតុ​មួយ​ធ្វើ​ឱ្យ​ឱកាស​ក្នុង​ការ​សម្តែង​របស់​កញ្ញា​ធ្លាក់ចុះ​ ​និង​ប៉ះពាល់​ដល់​អាជីព​ជាតា​រា​សម្តែង​របស់​គាត់​ផង​ដែរ​។​ ​បន្ទាប់ពី​ ​កញ្ញា​ ​រចនា​ ​រ៉ា​វ៉ា​ឌី​ ​បាត់បង់​ឱកាស​សម្តែង​ភាពយន្ត​របស់​ខ្លួន​អស់​ជាច្រើន​នោះ​ ​ទើប​កញ្ញា​ ​រចនា​ ​រ៉ា​វ៉ា​ឌី​ ​បាន​បង្ហោះ​នូវ​ពាក្យ​ដោយ​និយាយ​ថា​ ​“​នាងខ្ញុំ​ ​រចនា​ ​រ៉ា​វ៉ា​ឌី​ ​នាងខ្ញុំ​សូម​ប្រកាសប្រាប់​ទៅដល់​ផលិតករ​ ​ផលិតកម្ម​ ​និង​ស្ថានីយ​ទូរ​ទស្សន៍​ផ្សេង​ៗ​ថា​ ​នាងខ្ញុំ​មិនបាន​ជាប់​កុងត្រា​នៅ​ផលិតកម្ម​ ​ឬ​ស្ថានីយ​ទូរទស្សន៍​មួយ​ណា​នោះ​ឡើយ​។​ ​ដូចនេះ​សូម​បងៗ​សូម​ផលិតកម្ម​ ​ឬ​ ​ស្ថានីយ​ទូរ​ទស្សន៍​ផ្សេង​ៗ​មេត្តា​កុំ​យល់​ច្រឡំ​ ​ហើយ​អាច​ទំនាក់ទំនង​មក​នាងខ្ញុំ​ផ្ទាល់​ក៏បាន​ ​ខ្ញុំ​បាន​បាត់បង់​ការងារ​ជាច្រើន​ដោយសារ​រឿង​កុងត្រា​នេះ​”​៕​

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

    Loading...

    ពេញនិយម