ក្រុមឈ្នះជើងឯក CONMEBOL Copa America ច្រើនជាងគេ គឺមិនមែនប្រេស៊ីល និងអាហ្សង់ទីនទេ ប៉ុន្តែជា...
គ្រប់គ្នាល្បីថា ប្រេស៊ីល និងអាហ្សង់ទីន ជាជើងខ្លាំងផ្នែកបាល់ទាត់ប្រចាំទ្វីបអាមេរិកខាងត្បូង ប៉ុន្តែចាប់តាំងពីពានរង្វាន់នេះចាប់ផ្តើមមក ក្រុមជម្រើសជាតិដែលទទួលបានជើងឯកច្រើនជាងគេ គឺមិនមែនក្រុមទាំងពីរនេះទេ នោះគឺក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ។
ពានរង្វាន់មួយនេះ ចាប់ផ្តើមដំបូងនៅឆ្នាំ ១៩១៦ ដែលកាលនោះគឺប្រព្រឹត្តិឡើងក្នុងប្រទេសអាហ្សង់ទីន ។ មកទល់សព្វថ្ងៃ ការប្រកួតពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូងមួយនេះ គឺប្រារព្ធបានចំនួន ៤៥ លើកមកហើយ ។ ក្រុមជម្រើសជាតិដែលទទួលបានពានរង្វាន់ច្រើនជាងគេ ៖
- អ៊ុយរ៉ាហ្គាយ ចំនួន ១៥ដង
- អាហ្សង់ទីន ចំនួន ១៤ដង
- ប្រេស៊ីល ចំនួន ៨ដង
- ប៉ារ៉ាហ្គាយ ចំនួន ២ដង
- ឈីលី ចំនួន ២ដង
- ប៉េរ៉ូ ចំនួន ២ដង
- កូឡុំប៊ី ចំនួន ១ដង
- ប៊ូលីវី ចំនួន ១ដង
ក្រុមហ៊ុន CBS ដែលមានស្ថានីយទូរទស្សន៍ CTN TV, MyTV, CNC ពិតជាមានសេចក្តីសោមនស្សជាខ្លាំង ក្នុងការទទួលបានសិទ្ធផ្សាយបន្តផ្ទាល់ផ្តាច់មុខគ្រប់ការប្រកួតទាំងអស់ ក្នុងពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាមេរិកខាងត្បូង ជូនប្រិយមិត្តទស្សនា ៕
អត្ថបទ ៖ លីន រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍