គ្រាន់តែលាងចានជាមួយប្រពន្ធរាល់យប់ក៏អាចឱ្យចំណងអាពាហ៍ពិពាហ៍របស់ Bill Gates និងប្រពន្ធ រឹងមាំដែរ
អាមេរិក៖ ទាំងអស់គ្នាគឺបានស្គាល់ពីបុគ្គលជោគជ័យដែលជាមហាសេដ្ឋីលំដាប់កំពូលលោក Bill Gates ហើយដែលពេលនេះលោកបានទម្លាយពីអាថ៌កំបាំងដែលធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់លោកនៅតែល្អ។ ចំណងអាពាហ៍ពិពាហ៍រយៈពេល២៥ឆ្នាំរបស់មហាសេដ្ឋីលំដាប់កំពូល Bill Gates ដែលបានស្គាល់គ្នាជាមួយភរិយារបស់លោកក្នុងឆ្នាំ១៩៨៧ នៅពេលដែលលោកស្រី Melinda Gates បានចូលរួមពិភាក្សាការងារ Microsoft នៅអាហារពេលល្ងាចមួយ។
អ្នកទាំងពីរបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ដែលទទួលបានកូនចំនួន៣នាក់ និង រស់នៅក្នុងផ្ទះតម្លៃ១២៤លានដុល្លា មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរក៏បានចំណាយប្រាក់ចំនួន៤៥ពាន់លានដុល្លាទៅលើសប្បុរសធម៌ទៀតផង។ ទោះបីជាមានលុយចាយមិនអស់ ប៉ុន្តែលោកមិនមានពេលវេលាសម្រាប់គ្រួសារឡើយដោយលោកបាននិយាយថា នៅពេលដែលភរិយារបស់លោកពពោះកូនដំបូងនាងមានអារម្មណ៍ថាឯកានៅក្នុងចំណងអាពាហ៍ពិពាហ៍មួយនេះដោយសារតែក្នុងនាម Gates ជានាយកប្រតិបត្តិរបស់ Microsoft ដូចនេះលោកត្រូវចំណាយពេលដើម្បីហោះហើរទៅក្រៅប្រទេសជាញឹកញាប់ដោយមិនមានពេលវេលាសម្រាប់គ្រួសារឡើយ ជាហេតុធ្វើឱ្យភរិយារបស់លោកមានការខកចិត្តជាខ្លាំង។
ក្រោយមកលោកក៏បានផ្លាស់ប្តូរដើម្បីឱ្យមានតុល្យភាពរវាងមនុស្សប្រុស និង មនុស្សស្រីទៅលើការងារផ្ទះដោយលោកបានចំណាយពេលលាងចានជាមួយភរិយារបស់លោកក្រោយអាហារពេលល្ងាចរួចដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍របស់លោកឱ្យកាន់តែរឹងមាំព្រោះអ្នកទាំងពីររវល់នឹងការងាររៀងខ្លួន។ ដូចនេះមានតែចំណាយពេលវេលាធ្វើការងារផ្ទះជាមួយគ្នាប៉ុណ្ណោះដែលអាចបង្កើតភាពស្និទ្ធស្នាលជាមួយគ្រួសារបាន ដោយលោកសង្កេតឃើញថា ភាពរីករាយ និង កក់ក្តៅទាំងនេះ គ្មានអ្នកណាចាកចេញពីផ្ទះបាយឡើយលុះត្រាតែលោកចាកចេញមុន ដែលសកម្មភាពទាំងនេះបានផ្តល់ការយកចិត្តទុកដាក់ចំពោះគ្រួសារ និងធ្វើឱ្យម្នាក់ៗចូលរួមជួយធ្វើការងារផ្ទះគ្រប់គ្នារហូតពេលនេះវាបានក្លាយជាប្រពៃណៃមួយសម្រាប់ Gates និង គ្រួសារ៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍