Connect with us

សាលារៀន១នៅ​កោះស្ដេច​ ​សិស្ស​កសាង​សមិទ្ធផល​ដោយខ្លួនឯង​

​កោះកុង​៖​ ​ស្រប​ពេល​វិស័យ​អប់រំ​ ​កំពុង​មានការ​រីកចម្រើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​គេ​សង្កេតឃើញ​ ​សិស្សានុសិស្ស​កម្ពុជា​ ​ក៏​មាន​ភាព​វៃឆ្លាត​ ​និង​គំនិត​គិតគូរ​ពី​មជ្ឈដ្ឋាន​សិក្សា​របស់​ពួកគេ​ផង​ដែរ​។​ ​ជាក់ស្ដែង​ ​ថ្មី​ៗ​នេះ​ ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ ​លើ​សាលារៀន​មួយ​ ​នៅ​ឯ​កោះស្ដេច​ ​ដែល​សមិទ្ធផល​ដែល​សាលា​មួយ​នេះ​ ​ទទួល​បាន​ ​គឺ​សុទ្ធតែ​កើត​ចេញពី​ ​ការឧបត្ថម្ភ​ពី​គណៈកម្មាធិការ​ទ្រទ្រង់​សាលា​ ​ការ​សហការ​ ​ការ​រួបរួម​គ្នា​កសាង​ឡើង​ ​ដោយ​កម្លាំង​របស់​លោកគ្រូ​ ​អ្នកគ្រូ​ ​និង​សិស្សានុសិស្ស​។​

​យោង​តាម​ទំព័រ​ហ្វេ​សប៊ុ​ក​ ​“​កោះស្ដេច​ ​ស្អាត_KohSdach​”​ ​បានឱ្យ​ដឹង​ថា​ ​សាលា​វិទ្យាល័យ​កោះស្ដេច​ ​ត្បិត​តែ​នៅ​ដាច់ស្រយាល​បន្តិច​មែន​ ​ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ការដឹកនាំ​ ​ការ​សាមគ្គីភាព​របស់​លោកគ្រូ​ ​អ្នកគ្រូ​ ​និង​សិស្សានុសិស្ស​ ​ពិតជា​មានសន្ទុះ​ខ្លាំង​។​ ​​អ្វី​ដែល​ជំរុញ​ឱ្យ​សាលា​មួយ​នេះ​ ​មានការ​វិវឌ្ឍ​ទៅមុខ​បែបនេះ​ ​ក៏ដោយសារតែ​ការដឹកនាំ​របស់​លោកនាយក​ ​ដែល​បណ្តុះ​គំនិត​ឱ្យ​សិស្សានុសិស្ស​ ​យកពេល​ទំនេរ​មក​ ​ឆ្លៀត​ចូលរួម​ក្នុង​ការងារ​សង្គម​ ​និង​បំពេញ​តួនាទី​ជា​កម្លាំង​ដ៏​ខ្លាំងក្លា​មួយ​ ​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​របស់​សាលា​មួយ​នេះ​ ​ឱ្យ​គេ​ទទួលស្គាល់​ថា​ ​សាលា​វិទ្យាល័យ​កោះស្ដេច​ ​ជា​សាលា​មួយ​ដែល​មាន​ធនធាន​ខ្លាំងពូកែ​។​ ​

​សាលា​នេះ​មាន​ ​ពី​ថ្នាក់​ទី៧​ ​ដល់​ថ្នាក់​ទី១២​ ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ដោយ​លោកគ្រូ​នាយក​ ​ភោគ​ ​ហឿន​។​ ​លោក​បាន​មានគំនិត​ផ្ដួចផ្ដើម​ ​ដោយ​បង្កើត​ជាឯកសណ្ឋាន​ផ្ទាល់ខ្លួន​ ​របស់​សាលារៀន​នេះ​ផង​ដែរ​ ​គឺ​ពណ៌ខៀវ​៕​

​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម