Connect with us

រៀប​កា​រសាម​ញ្ញៗ​សោះ​ ​តែ​ពេលនេះ​ប្រពន្ធ​របស់​ ​Rain​ ​ទៅ​ទិញ​ផ្ទះ​ថ្មី​តម្លៃ​កប់​ពពក​នៅ​អាមេរិក​

​កូរ៉េ​ខាងត្បូង​៖​ ​យោង​តាម​សារព័ត៌មាន​មួយ​បានឱ្យ​ដឹង​ថា​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​លោក​ ​Rain​ ​និង​អ្នកនាង​ ​Kim​ ​Tae​ ​Hee​ ​បាន​ទិញ​ផ្ទះ​ថ្មី​មួយ​ ​នៅ​ឯ​ទីក្រុង​ ​Irvine​ ​រដ្ឋ​ ​California​ ​សហរដ្ឋអាមេរិក​ ​ដែល​មានតម្លៃ​រហូតដល់​ទៅ​ ​២លាន​ដុល្លារ​អាមេរិក​ឯណោះ​។​

​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​ ​Rain​ ​និង​ជាពិសេស​អ្នកនាង​ ​Kim​ ​Tae​ ​Hee​ ​សម្រេចចិត្ត​ទិញ​ផ្ទះ​ក៏ដោយសារតែ​ពួកគេ​កំពុងតែ​រៀបចំ​សម្រាប់​ការងារ​សម្តែង​របស់​អ្នកនាង​ ​Kim​ ​Tae​ ​Hee​ ​នៅ​សហរដ្ឋអាមេរិក​។​

​លោក​ ​Rain​ ​និង​ភរិយា​ ​បាន​ចាកចេញ​ទៅ​សហរដ្ឋអាមេរិក​តាំងពី​ចុងខែ​មុន​មក​ម្លេះ​ ​ហើយ​ខណ:ពេលនេះ​អ្នកនាង​ ​Kim​ ​Tae​ ​Hee​ ​កំពុងតែ​ពរ​ពោះ​កូន​ទីពីរ​របស់​ខ្លួន​ជាមួយ​លោក​ ​Rain​ ​ផង​ដែរ​៕​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

    Loading...

    ពេញនិយម