Connect with us

ភ្នំពេញ​ ​នឹង​តភ្ជាប់​ជើងហោះហើរ​ជាមួយ​ទីក្រុង​ទេសចរណ៍​វៀតណាម​ ​ដា​ណាំង​

​រាជធានី​ភ្នំពេញ​៖​ ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី១២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ថា​ ​កម្ពុជា​ ​និង​ ​វៀតណាម​ ​នឹង​បើក​ជើងហោះហើរ​ថ្មី​ត្រង់​មួយទៀត​ ​រវាង​ ​រាជធានី​ភ្នំពេញ​ ​និង​ទីក្រុង​ទេសចរណ៍​ដា​ណាំង​ ​ហើយ​តភ្ជាប់​ទៅកាន់​រដ្ឋធានី​វៀងចន្ទន៍​ ​ប្រទេស​ឡាវ​ ​ដែល​នឹង​ចាប់ផ្ដើម​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​តប​តាម​សំណើ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​ ​អង្គរ​ ​អ៊ែរ​។​

​ការប្រកាស​នេះ​ ​បាន​ធ្វើឡើង​ក្រោយ​កិច្ចពិភាក្សា​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​អាកាសចរណ៍​ស៊ីវិល​នៃ​ប្រទេស​ទាំងពីរ​ ​កាលពី​ថ្ងៃទី១១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នៅ​រដ្ឋធានី​ហាណូយ​ ​ក្រោម​ការចូលរួម​របស់​លោក​ ​ឌិន​ ​វៀ​ត​ថាំង​ ​(​Dinh​ ​Viet​ ​Thang​)​ ​អគ្គនាយក​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម​ ​និង​លោក​ ​ម៉ៅ​ ​ហា​វណ្ណា​ល់​ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​។​

​ភាគី​ទាំងពីរ​ ​ក៏បាន​ឯកភាព​លើ​ការជំរុញ​ក្រុមហ៊ុន​អាកាសចរណ៍​នៃ​ប្រទេស​ទាំងពីរ​ ​រៀបចំផែនការ​បើក​ជើង​ហោះ​ហើ​រថ្មីៗ​ ​ជា​បន្ថែម​ទៀត​ ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ ​និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​

​សូម​បញ្ជាក់​ថា​ ​មកដល់​ពេល​បច្ចុប្បន្ន​នេះ​ ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន៨​ ​ដូចជា​ ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​ ​អង្គរ​ ​អ៊ែរ​ ​(​Cambodia​ ​Angkor​ ​Air​)​ ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ ​(​Vietnam​ ​Airlines​)​ ​ក្រុមហ៊ុន​អាកាសចរណ៍​កា​តា​អ៊ែរ​វ៉េ​ ​(​Qatar​ ​Airways​)​ ​និង​ ​ក្រុមហ៊ុន​អាកាស​ចរ​ណ៍វៀ​ត​ជេត​ ​(​VietJet​)​ ​ដែល​កំពុង​បម្រើការ​ហោះហើរ​ ​រវាង​ប្រទេស​កម្ពុជា​ ​មាន​ ​រាជធានី​ភ្នំពេញ​ ​ខេត្តសៀមរាប​ ​និង​ក្រុង​ព្រះសីហនុ​ ​ហើយ​ចំណែក​ពី​ប្រទេស​វៀតណាម​ ​មាន​ ​រដ្ឋធានី​ហាណូយ​ ​ទីក្រុង​ហូជីមិញ​ ​និង​ទីក្រុង​ដា​ណាំង​។​

​ក្នុង​ឆ្នាំ២០១៨​ ​ចំនួន​អ្នកធ្វើ​ដំណើរ​តាមផ្លូវអាកាស​រវាង​ប្រទេស​ទាំងពីរ​ ​បាន​កើន​ដល់​ប្រមាណ​ ​១លាន​ ​៨សែន​នាក់​៕​

 

​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម