Chelsea យល់ព្រមលើកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យលោក Sarri ទៅដឹកនាំ Juventus
អង់គ្លេស៖ Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយអ្នកចាត់ការទូទៅរបស់ខ្លួន លោក Maurizio Sarri ដើម្បីចូលរួមជាមួយក្រុមម្ចាស់ជើងឯក Serie A Juventus។ កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សារវាងមន្រ្តីជាន់ខ្ពស់របស់ក្លិបទាំង២ ហើយនេះអាចនឹងត្រូវបញ្ចប់រយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយត្រូវបានយល់ព្រមលើតម្លៃសំណងលើសពី ៥លានផោន។
ទោះបីជាគ្រូបង្វឹករូបនេះទើបចុះហត្ថលេខារយៈពេលបីឆ្នាំកាលពីខែកក្កដាកន្លងទៅ ប៉ុន្តែគាត់នឹងក្លាយជាអ្នកចាត់ការទី៩ ដែលចាកចេញពីក្លិបក្រោមការដឹកនាំរបស់ម្ចាស់ក្លិបលោក Roman Abramovich។គួរបញ្ជាក់ផងដែរថា Sarri ចូលរួមជាមួយ Chelsea ពីក្លិប Napoli កាលពីខែកក្កដាឆ្នាំ ២០១៨ ហើយបានដឹកនាំក្រុមតោខៀវឈរនៅលំដាប់ទីបីនៅក្នុងក្របខ័ណ្ឌ Premier League និងបានឈ្នះពានរង្វាន់ Europa League ក្នុងរដូវកាលដំបូងរបស់ខ្លួន៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍