Connect with us

Luka​ ​Modric​ ​និយាយ​បែប​ណា​ ​ពេល​ ​Hazard​ ​សុំ​លេខ១០​ ​ពី​ខ្លួន​

​អេ​ស៉្បាញ​៖​ ​Eden​ ​Hazard​ ​បាន​និយាយ​ថា​ ​រូបលោក​សុំ​លេខ១០​ ​ពី​ ​Luka​ ​Modric​ ​តែ​ត្រូវ​បដិសេធ​ ​ក្រោយពី​បង្ហាញខ្លួន​ជា​កីឡាករ​របស់​ ​Real​ ​Madrid​ ​មុខ​អ្នកគាំទ្រ​ចំនួន​ ​៥០.០០០​ ​នាក់​នៅ​ឯ​ ​Bernabeu​។​ខ្សែប្រយុទ្ធ​បែលហ្ស៊ិក​រូប​នេះ​បាន​ចូលរួម​ជាមួយ​ក្រុម​យក្ស​អេ​ស៉្បាញ​ពី​ ​Chelsea​ ​កាលពី​សប្តាហ៍​មុន​ក្នុង​តម្លៃ​ប្រហែល​ ​១៥០លាន​ផោន​។​ ​ក្រោយពី​កីឡាករ​វ័យ​ ​២៨ឆ្នាំ​ធ្វើតេស្ត​សុខភាព​រួច​ ​បន្ទាប់មក​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​ ​៥ឆ្នាំ​ជាមួយនឹង​លោក​ ​Florentino​ ​Perez​ ​។​

​ពេលនេះ​ ​Hazard​ ​នៅ​មិនទាន់​មាន​លេខ​ជា​របស់​ខ្លួន​នៅ​លើ​អាវ​របស់​គាត់​ទេ​ ​ខណៈ​ដែល​លេខ​ ​១០​ ​ដែល​ធ្លាប់​ពាក់​នៅ​ ​Chelsea​ ​និង​សម្រាប់​ក្រុមជម្រើសជាតិ​បែលហ្ស៊ិក​ត្រូវ​បាន​ ​Luka​ ​Modric​ ​ជា​អ្នកកាន់កាប់​នៅ​ ​Real​។​ក្រោយមក​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​គាត់​បាន​និយាយ​ថា​៖​ ​”​ខ្ញុំ​នឹង​ព្យាយាម​ក្លាយជា​កីឡាករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ ​ប៉ុន្តែ​ជាដំបូង​ខ្ញុំ​ចង់​ចួល​រួម​ជាមួយ​ក្លិប​ដែល​ល្អ​បំផុត​ក្នុង​ពិភពលោក​ជាមុន​សិន​។​ ​ខ្ញុំ​មានសំណាង​គ្រប់គ្រាន់​ដើម្បី​និយាយ​ជាមួយ​ ​Modric​ ​តាមរយៈ​ ​Kovacic​ ​ហើយ​ខ្ញុំ​បាន​និយាយលេងសើច​ឲ្យ​គាត់​ថា​ ​ទុក​លេខ១០ឲ្យ​ខ្ញុំ​ ​ហើយ​គាត់​និយាយ​ថា​ ​“​ទេ​”​ ​ប៉ុន្តែ​មិនជា​អ្វី​នោះ​ទេ​ ​ព្រោះ​លេខ​សម្រាប់​ខ្ញុំ​គឺ​មិន​សំខាន់​ឡើយ​”​៕

​ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម