Connect with us

តើ​ ​Lionel​ ​Messi​ ​នឹង​បញ្ចប់​ការ​ខកចិត្ត​ ​ហើយ​លើក​ពាន​ជាមួយ​ក្រុមជម្រើសជាតិ​ ​ឬ​យ៉ាងណា​?​

បរទេស​៖​ ​តើ​ ​Lionel​ ​Messi​ ​នឹង​បញ្ចប់​ការ​ខកចិត្ត​ជាមួយ​ក្រុមជម្រើសជាតិ​របស់​គេ​ ​ឬ​យ៉ាងណា​?​ ​ខណៈ​ការប្រកួត​ ​Copa​ ​America​ ​ដែល​រៀបចំ​នៅក្នុង​ប្រទេស​ប្រេស៊ីល​ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃសៅរ៍​ទី១៥​ ​ខែមិថុនា​ ​ដែល​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍​ ​CTN​ ​,​ ​MYTV​ ​និង​ ​CNC​។

​ក្រោយពី​គូប្រកួត​យូរអង្វែង​ ​Ronaldo​ ​បាន​ជួយ​ឲ្យ​ក្រុម​ព័រ​ទុយ​ហ្កាល់​ឈ្នះ​ពាន​ ​Nations​ ​League​ ​រួចមក​ ​Lionel​ ​Messi​ ​នឹង​សម្លឹង​រក​ការ​ពង្រឹង​សមត្ថភាព​សម្រាប់​អាហ្សង់ទីន​ ​និង​លើក​ពាន​ជាមួយ​ក្រុមជម្រើសជាតិ​ ​ព្រោះ​កំ​ណ​ត់​ត្រា​ដ៍​ល្អ​របស់​កីឡាករ​រូប​នេះ​បាន​លេង​ក្នុង​វគ្គ​ ​៨ក្រុម​ចុងក្រោយ​ ​និង​ជើងឯក​រង៤ដង​តែប៉ុណ្ណោះ​។​

Messi​ ​ប្រាថ្នា​ចង់បាន​ដៃ​គូរ​ល្អ​ ​និង​ស៊ីសង្វាក់​គ្នា​ដ៏​យូរអង្វែង​មួយ​ ​ហើយ​ការ​វិល​ត្រលប់​មកវិញ​របស់​ ​Sergio​ ​Aguero​ ​បាន​ផ្តល់​ឲ្យ​ក្រុម​នូវ​ក្តី​សង្ឃឹម​នៃ​ភាព​ជោគជ័យ​ថ្មី​ ​ជាមួយនឹង​ការ​ចូលនិវត្តន៍​របស់​ ​Higuain​ ​គឺ​ ​ខ្សែប្រយុទ្ធ​ក្រុម​ ​ManCity​ ​នឹង​ដើរតួ​នាទី​ជា​ខ្សែប្រយុទ្ធ​កណ្តាល​វិញ​ ​នៅក្នុង​ប្រទេស​ប្រេស៊ីល​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម