Connect with us

អ្នកនាងខាត់ សុឃីមគឺជាតារាជើងចាស់ដែលចេញមុខគាំទ្រសម្តី Leyley Angel

ភ្នំពេញ៖ តារាចម្រៀងបែលបុរាណ និង ជាតារាពហុជំនាញ អ្នកនាង ខាត់ សុឃីមប បានបង្ហាញពីអារម្មណ៍ពិត ចូលរួមគាំទ្រចំពោះ Page “Indra Production” ដែលបានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនដោយនិយាយមកពិតជាត្រឹមត្រូវ ទើបធ្វើឱ្យរូបគាត់សូមគាំទ្រនៅសម្តីទាំងនេះ ដែលចូលរួមគាំទ្រប្អូនស្រី Leyley Angel ចំពោះបុរសៗ និងនារីៗមួយចំនួនដែលបានជេរប្រមាថតាមសង្គមហ្វេសប៊ុក។

អ្នកនាង ខាត់ សុឃីម គាត់ជាតារាសម្តែងមួយដួងដែលតែងតែលើកស្ទួយលើវិស័យសិល្បៈបុរាណ និងសម័យ តែលើកនេះគឺគាត់មិនពេញចិត្តចំពោះមតិមួយចំនួនដែលលេងហ្វេសប៊ុកខ្វះសុជីវធម៌ មើលងាយដល់ស្ត្រី ដែលរូបប្អូនស្រីម្នាក់គាត់ជាអ្នកលក់ខោអាវតាមអនឡាញ ចង់ក្លាយជាតារាម៉ូឌែល តែបែរជាត្រូវគេប្រមាថទៅវិញ។ សម្រាប់ផេក Indra Prouction ក៏បានបង្ហោះសារដោយនិយាយថា “សួស្តីអ្នកទាំងអស់គ្នា, ខ្ញុំ #Leng,ទទួលស្គាល់រាល់ការិះគន់តែហាមជេរដល់គ្រួសារគេនឹងគេ ចង់ប្រាប់ថា រូបនេះថតហើយគាត់ក៏បានទៅ Birthday គេនឹង live video សុំខ្លាចហើយសម័យនេះយកមុខណាស់ក្នុងសង្គម FB ថតរូប ស្លៀក Bikini នៅអាងទឹកខូចវប្បធម៌ គេពាក់អាវ SEXY បន្តិច ដៀលត្មិះគេ ហើយអាខ្លះកញ្ញាខ្លះ បញ្ចេញមតិ មហាសែនត្រឹមត្រូវ,សុទ្ឋតែខូចវប្បធម៌ ក្រសួងជួយចាត់ វិធានការលើអ្នកស្លៀកពាក់ SEXY ប្រុសៗខ្លះ Comment ត្រឹមត្រូវណាស់ ហើយកញ្ញាត្រឹមត្រូវខ្លះឃើញរូប ប្រុសសាច់ដុំ មិនបានទេសុទ្ឋតែ Crush ប្តី មើលតែរូបទេចង់ហៀទឹកម៉ាត់ លើកជើង ហើយដើម្បីអារម្មណ៍របស់ខ្លួននោះទេ។ កុំត្រឹមត្រូវក្នុងតែ Fb ពេក,ជ្រិញណាស់អ្នកយកមុខអើយខ្ញុំធ្លាប់ថត Sexy មែនប៉ុន្តែខ្ញុំមិនដែរភ្លេចវប្បធម៌ខ្មែរទេ,បើគ្នាស្អាត ពាក់ទៅជេ,បើរាងកាយគ្នាអាក្រក់ពាក់ទៅ ជេគ្នា,សុំខ្លាចហើយអ្នកយកមុខកុំតែៗស្ករ មើលងាយនៅសំបកក្រៅគេពេក…!”។

ប្អូនស្រី Leyley Angel ក៏បានបញ្ជាក់នៅលើបណ្ដាញសង្គមដែលថា «សូមផ្ញើទៅកាន់អ្នកមិនពេញចិត្តទាំងអស់ថា សម្លៀកបំពាក់ថ្ងៃមុនដែរខ្ញុំពាក់នោះ ពិត Sexy មែនតែក៏មូលហេតុដែរ ថ្ងៃនោះខ្ញុំត្រូវបានក្រុមហ៊ុនថតរូប១កន្លែង សុំខ្ញុំឱ្យធ្វើជា Model Fashion ឱ្យគាត់នោះទេ។ បន្ទាប់ពីថតភ្លាមៗនោះ ខ្ញុំក៏ប្រញាប់មក Birthday មិត្តរបស់ខ្ញុំ ៣កន្លែង ក៏ខ្ញុំស្លៀកពាក់ឈុតនេះមកតែម្តង សុំមេត្តាកុំចាំតែរិះគន់នឹងបំបាក់ផ្លូវចិត្តបានទេ? ខ្ញុំមិនមែនជាតារា ក៏មិនមែនអ្នកល្បីទេ ជាមនុស្សធម្មតា ខ្ញុំជាអ្នកលក់សម្លៀកបំពាក់ Online ប៉ុណ្ណោះ តើមូលហេតុអ្វីខ្ញុំមិនអាចស្លៀកឈុតដែរខ្ញុំមានលក់នេះបាន មកពីអ្វី? តែខ្ញុំស្លៀកពាក់បែបនេះក៏វាមិនទាន់ដល់កំរិតដូចពាក់ Bikini ឯណា តើគ្រាន់តែស្លៀកពាក់បែបនេះខូចវប្បធម៌មែនទេ? ខ្ញុំមិនមែនពាក់ Bikini ចូលរួមកម្មវិធីគេណា ហើយជាទូទៅខ្ញុំតែងតែ Live និយាយលេងនៅពេលចូលរួមកម្មវិធី អ្វីក៏ដោយជាមួយមិត្តខ្ញុំ។

បើបងប្អូន ប្រុសស្រី ណាមិនពេញចិត្តអូសរំលងចោលទៅ ។ ខ្ញុំមានបានទៅធ្វើអីឱ្យអ្នកមកស្អប់ខ្ញុំណា កុំសុខៗមកថាឬជេដោយគ្រាន់តែឃើញខ្ញុំពាក់បែបនេះ។ ចង់សួរថាបងៗ និងប្អូនៗនារី ដែលត្រឹមត្រូវមិន ចេះស្លៀកពាក់បែបហ្នឹងសុទ្ធតែត្រឹមត្រូវមែន ខ្ញុំកើតមកក្នុងជីវិតរបស់ខ្ញុំ បើគិតថាមិនល្អ ក៏តាមចិត្ត សំខាន់ខ្ញុំដឹងថាខ្លួនខ្ញុំជាអ្នកណាទៅបានហើយនេះជារូបដែរខ្ញុំថតក្នុង STUDIO”។ ទោះជាយ៉ាងណាមិញ អ្នកនាង ខាត់ សុឃីម ក៏នៅតែបង្ហាញអារម្មណ៍ពិតដដែលថា រូបគាត់ពិតជា “គាំទ្រ”៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម