Connect with us

កូនខ្មែរកាណាម្នាក់សុខចិត្តបោះបង់ការងារល្អដើម្បីក្លាយជាវិចិត្រករគូររូបតាមផ្លូវ

កាណាដា៖ Bryan Beyung បានចាប់កំណើតនៅប្រទេសកាណាដាក្រោយឪពុកម្តាយរបស់លោកដែលជាខ្មែរកាត់ចិនធ្វើការប្រថុយប្រថានរត់ភៀសខ្លួនកាលពីជំនាន់ខ្មែរក្រហម។ ដោយសារតែមាននិស្ស័យផ្នែកគំនូរទើប Beyung សម្រេចចិត្តឈប់ពីការងារដើម្បីទៅធ្វើជាវិចិត្រករគូររូបលើជញ្ជាំងដែលការសម្រេចចិត្តមួយនេះលោកត្រូវប្រឈមនឹងសំនួរចាក់ដោតជាច្រើន ព្រោះឪពុកម្តាយរបស់លោកចង់ឃើញកូនខ្លួនមានការងារល្អ។ ប៉ុន្តែ២ឆ្នាំក្រោយពេលលោកបានធ្វើការសម្រេចចិត្តដើរលើវិថីនេះរួចមក លោកក៏បានក្លាយជាវិចិត្រករមហោស្រពរូបគំនូរប្រចាំឆ្នាំរបស់ក្រុង Montreal ដែលសមិទ្ធផលទាំងនេះបានកាត់បន្ថយក្តីបារម្ភរបស់ឪពុកម្តាយលោកនាពេលបច្ចុប្បន្ន មិនតែប៉ុណ្ណោះឪពុករបស់លោកក៏បានទៅជួយការងារលោកផងដែរ។ ម៉្យាងទៀតលោកបានសិក្សាបន្ថែមពីភាពខុសគ្នារវាងវប្បធម៌ប្រពៃណីរបស់លោកខាងលិច និង ប៉ែកខាងអាស៊ីដើម្បីបង្ហាញពិភពលោកឱ្យបានស្គាល់កាន់តែទូលំទូលាយខាងផ្នែកសិល្បៈគំនូរនេះ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម