Connect with us

កម្ពុជា ចុះ៤លេខ នៅ FIFA Rankings ក្រោយឈ្នះប៉ាគីស្ថាន

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចុះមកពីលេខ ១៧៣ មកលេខ ១៦៩ ក្នុងចំណាតថ្នាក់របស់ FIFA ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ។ នេះជារឿងវិជ្ជមានដ៏ធំមួយ របស់ក្រុមជម្រើសជាតិ បន្ទាប់ពីបានទម្លាក់ក្រុមប៉ាគីស្ថាន នៅជុំទី១ វគ្គជម្រុះ World Cup កាលពីពេលថ្មីៗកន្លងទៅនេះ។

ក្រុមវៀតណាម នៅឈរលេខ១ ក្នុងតំបន់អាស៊ីអាគេ្នយ៍ ដោយស្ថិតនៅលេខ៩៦ (ចុះ២លេខ)។ ថៃ ស្ថិតនៅលេខ១១៦ (ឡើង២លេខ) , ហ្វីលីពីន ១២៦ (ឡើង២លេខ) , មីយ៉ាន់ម៉ា ១៣៨ (ចុះ២លេខ), ម៉ាឡេស៊ី ១៥៩ (ចុះ៩លេខ), ឥណ្ឌូណេស៊ី ១៤០ (ឡើង១លេខ), សិង្ហបុរី ១៤២ (ឡើង២លេខ), ឡាវ ១៨៨ (ឡើង៤លេខ) , ព្រុយណេ ១៩៣ (ចុះ១លេខ) និងទីម័រខាងកើត ២០០ (ឡើង៥លេខ) ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម