ក្រុមហ៊ុន Huawei បានសហការជាមួយនឹងក្រុមហ៊ុន LV នាំយកនូវស្រោមការពារសម្រាប់ Huawei P30 និង P30 Pro
ថ្មីៗនេះយោងតាមព័ត៌មានមួយ ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ Louis Vuitton នៅប្រទេសចិន បានឲ្យដឹងថា ក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញនេះ បានបញ្ចេញស្រោមការពារទូរស័ព្ទថ្មីមួយ ដែលធ្វើឡើងពីស្បែកដ៏ប្រណិត សម្រាប់ Huawei P30 និង P30 Pro ដែលគ្រប់ដឹងហើយថា មានកាមេរ៉ាអាចហ្សូមបានដល់ឋានព្រះច័ន្ទ។
ក្រុមហ៊ុននេះបាននិយាយថា ស្រោមការពារទូរសព្ទម៉ាក LV នេះ គឺពិតជាសាកសមបំផុតសម្រាប់ម៉ូដែល P30 និង P30 Pro ដែលអ្នកនឹងកាន់តែកាលីប ឡូយឆាយ និង ទាន់សម័យ ពីព្រោះតែ Huawei និង LV សុទ្ធតែជាម៉ាកដែលទទួលបានការពេញនិយមខ្លាំងនៅជុំវិញពិភពលោក។ ហេតុដូច្នេះ ប្រសិនបើអ្នកកំពុងតែស្វែងរកស្រោមការពារ Huawei P30 និង P30 Pro របស់អ្នក ស្រោមការពារម៉ាក LV នេះ អាចជាជម្រើសដ៏ល្អឥតខ្ចោះប្រកបដោយប្រណិតភាព សម្រាប់អ្នកក្នុងការជ្រើសរើស។ សម្រាប់តម្លៃវិញគឺប្រហែលជាជាង $430។ ដូចរៀងថ្លៃ ប៉ុន្តែកាលីបហ្មង!

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍