ប្រេស៊ីល និង បូលីវី បើកឆាកពានរង្វាន់ Copa America ព្រឹកស្អែក
ប្រេស៊ីល៖ ក្រុមប្រេស៊ីល ដែលជាម្ចាស់ផ្ទះ នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួន នៅទីក្រុងSao Paulo ដើម្បីស្វាគមន៍ក្រុម បូលីវី ក្នុងការប្រកួតបើកសម្ពោធព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង Copa America 2019 នាវេលាម៉ោង ៧:៣០ នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងនៅកម្ពុជា)។
ក្រុមទាំងពីរ ស្ថិតក្នុងពូល A ដែលមាន វេណេហ្ស៊ុយអេឡា និងប៉េរូ ។ ខណៈ ២ពូលផ្សេងទៀត គឺពូល B មាន អាហ្សង់ទីន ប៉ារ៉ាហ្គាយ កូឡុំប៊ី និង កាតា ចំណែក ពូល C មាន អេក្វាឌ័រ អ៊ុយរុយហ្គាយ ឈីលី និងជប៉ុន។ សម្រាប់កាតា និងជប៉ុន ដែលជាក្រុមមកពីទ្វីបអាស៊ី ក្រុមទាំងពីរ ជាក្រុមភ្ញៀវដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។
គួរបញ្ជាក់ ឈីលី គឺជាក្រុមការពារតំណែងជើងឯក កាលពីព្រឹត្តិការណ៍ Copa America ៣ឆ្នាំមុន ដោយបានយកឈ្នះអាហ្សង់ទីន នៅក្នុងការទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ។
សូមប្រិយមិត្តកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ដោយការប្រកួត នឹងត្រូវផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និង MyTV ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍