Connect with us

បញ្ចាំប្រពន្ធ ដើម្បីយកលុយជិត២ម៉ឺនដុល្លារ

ឥណ្ឌូណេស៊ី៖ បុរសម្នាក់ យកប្រពន្ធទៅបញ្ចាំ ដើម្បីប្ដូរយកលុយចំនួនប្រហែល ១៧៥០០ ដុល្លារអាមេរិក។ បុរសនេះ មានឈ្មោះ Hori bin Suwari អាយុ៤៣ឆ្នាំ មកពីភាគខាងតើតកោះចាវ៉ា ប្រទេសឥណ្ឌូណេស៊ី។

កាលពីពេលថ្មីៗនេះ បុរសខាងលើ ត្រូវបានប៉ូលិសរកឃើញថា ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម។ ជនសង្ស័យ បានសម្លាប់បុរសម្នាក់ដែលមានអាយុ ៣៤ឆ្នាំ ហើយពេលសារភាព ទើបជនសង្ស័យប្រាប់ថា កាលពីឆ្នាំមុន គេបានដាក់ប្រពន្ធបញ្ចាំនៅឈ្មោះ Hartono អាយុ ៤០ឆ្នាំ ហើយក្រោយមកបានឱ្យប្រពន្ធ និងកាត់ដីមួយផ្នែក ឱ្យទៅម្ចាស់បំណុលដាច់តែម្ដង ដោយសារគ្មានលុយសង។

សារព័ត៌មានក្នុងស្រុក Kumparan បានរាយការណ៍ថា ជនសង្ស័យសម្លាប់ខុសមនុស្ស ដោយសារបុរសអាយុ ៣៤ឆ្នាំ និងម្ចាស់បំណុល មានមុខមាត់ស្រដៀងគ្នា។ គោលបំណងរបស់ជនសង្ស័យ គឺដើម្បីបានប្រពន្ធរបស់គេត្រឡប់មកវិញ។ ជនសង្ស័យ អាចប្រឈមនឹងការជាប់ពន្ធនាគារ ២០ឆ្នាំ យោងតាមច្បាប់ព្រហ្មទណ្ឌរបស់ឥណ្ឌូណេស៊ី៕

ប្រភព៖ Coconuts

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម