Connect with us

កញ្ញា Catherine បកស្រាយពីរឿងដែលគាត់ពាក់ពន្ធ័នឹងបញ្ហាលុយកាក់ (មានវីដេអូ)

ភ្នំពេញ៖ ម្ចាស់ផេក A Dose of Cath កញ្ញា សម្បត្តិ សុក្រសុវណ្ណកេសរ ដែលត្រូវគេស្គាល់ថាជា Catherine Harry កាលពីពេលថ្មីៗនេះ ត្រូវបានលេចឮ និងត្រូវបានគណនីមួយចំនួនបង្ហោះអំពីករណីដែលគេបានចោទគាត់ថាពាក់ពន្ធ័នឹងរឿងលុយកាក់ជាច្រើនជាមួយសង្សារចាស់របស់គាត់។

បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយះមក Catherine បានបង្ហោះវីដេអូបកស្រាយពាក់ពន្ធ័នឹងនឹងបញ្ហានេះ។កញ្ញា Catherine បានបកស្រាយថា ចំពោះបញ្ហាលុយ និងការខ្ចីកាម៉េរាទាំងនេះគឺភាគច្រើនគាត់មិនបានដឹងឮអ្វីទាំងអស់ ដោយសង្សារចាស់របស់គាត់យកឈ្មោះគាត់ទៅប្រើដើម្បីខ្ចីពីអ្នកដទៃ រហូតដល់មានករណីផ្តិតស្នាមមេដៃលើកិច្ចសន្យាដោយយកឈ្មោះគាត់មកពាក់ព័ន្ធទាំងគាត់មិនបានដឹងឮអ្វីសោះផងដែរ។ គាត់បានបន្តទៀតថា មានករណីខ្លះគាត់ពិតជាបានទៅខ្ចីពិតមែន តែវាជាការសុំឱ្យជួយពីសង្សាររបស់គាត់តែប៉ុណ្ណោះ។

កញ្ញា Catherine បានលើកឡើងថាគាត់បែកគ្នាជាមួុយនឹងសង្សាររបស់គាត់ដោយសាររឿងនេះ តែគាត់មិនមែនយករួចខ្លួនទេ ដោយសារតែគាត់មានបញ្ហាជាមួយគ្នាយូរហើយ។ ចំពោះបញ្ហាលុយកាក់វិញកញ្ញា Catherine បានលើកឡើងថា ខ្លួនមិនដែលសួរដេញដោលច្រើនថាសង្សាររបស់ខ្លួនបានលុយច្រើនៗមកពីណានោះទេទោះបីជានៅផ្ទះជាមួយគ្នាពិតមែនព្រោះគាត់ជាមនុស្សឯករាជ្យរឿងលុយកាក់។

កញ្ញា Catherine បានបកស្រាយរៀបរាប់ដោយបានបង្ហាញនូវ screenshot ជាច្រើននៅក្នុងវីដេអូរបស់គាត់។ ប្រសិនបើប្រិយមិត្តចង់ជ្រាប់ច្បាស់ សូមអញ្ចើញទស្សនាវីដេអូរបស់គាត់ខាងក្រោមទាំងអស់គ្នា៖

    Loading...

    ពេញនិយម