Connect with us

Raheem Sterling និង Bernardo Silva ស៊ុតម្នាក់១គ្រាប់ ជួយ Man City ឈ្នះ Arsenal នៅសប្តាហ៍បើកឆាក Premier League រដូវកាលថ្មី ២០១៨-១៩

ក្រុមការពារតំណែងជើងឯក Man City បានចាប់ផ្តើម ការប្រកួតបាល់ទាត់ក្របខណ្ឌ Premier League រដូវកាលថ្មី ២០១៨-១៩ ដោយភាពរីករាយ ដ្បិតបានយកឈ្នះក្រុមកាំភ្លើងធំ Arsenal ដោយលទ្ធផល ២-០ កាលពីយប់មិញ។ ស្ថិតិនៃការប្រកួតនាទីលាន Emirates គឺក្រុមលោក Pep Guardiola មានទម្រង់លេងល្អជាងម្ចាស់ផ្ទះដោយគ្រប់គ្រងបាល់ ដល់ទៅ៥៨ ភាគរយ និងមានឱកាសស៊ុត១៧ ដល់ទៅ១៧លើក។ ជាក់ស្តែង លេងបានតែ១៤នាទី គ្រាប់បាល់បើកឆាករបស់ពួកគេបានកើតឡើង ដោយការស៊ុតរបស់ Raheem Sterling។

ក្រុមកាំភ្លើងធំដឹកនាំដោយលោក Unai Emery ព្យាយាមវាយបក តែមិនមានប្រយោជន៍នោះទេ។ លុះមកដល់នាទី៦៤ Bernardo Silva ឆក់បានវេលាល្អស៊ុតថែម១គ្រាប់ទៀត អោយក្រុមមេឃខៀវឈ្នះការប្រកួតតែម្តង។ យ៉ាងណាក្តី ជ័យជំនះខាងលើនេះធ្វើ Man City បានត្រឹមឈរលេខ៥ ព្រោះចាញ់ចំនួនគ្រាប់ស៊ុត ក្រុមហង្សក្រហម Liverpool ដែលយកឈ្នះ West Ham ដល់ទៅ ៤-០។ ដោយឡែក Arsenal វិញ មានកំណត់ត្រាបើកការប្រកួតលីគមិនល្អសោះដោយ៩លើកចុងក្រោយស្មើ៣ ចាញ់៣ និងឈ្នះ៣៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម