Connect with us

សៀវភៅ​ផាត់ពណ៌​បេតិកភណ្ឌ​ថ្មី​ ​ត្រៀម​ចេញ​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ការសិក្សា​របស់​សិស្ស​

ខេត្តសៀមរាប​៖​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​មណ្ឌល​ជាតិ​យុវជន​ខេត្តសៀមរាប​ ​នៃ​ក្រសួង​អប់រំ​ ​ព្រមទាំង​សហព័ន្ធ​ជាតិ​នៃ​សមាគម​យូ​ណេស្កូ​ជប៉ុន​ ​ហៅ​កាត់​ ​NFUAJ​ ​នឹង​បញ្ចេញ​សៀវភៅ​ផាត់ពណ៌​បេតិកភណ្ឌ​ទី៣​ ​ដែល​មាន​ចំណងជើង​ថា​ ​”​ស្វែងយល់​អំពី​រាជធានី​អង្គរ​”​។​



​លោក​ ​អ៊ឹម​ ​សុ​ខរិទ្ធី​ ​ប្រធាន​ក្រុមការងារ​រៀបចំ​សៀវភៅ​ផាត់ពណ៌​ទី៣របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​បានឱ្យ​ដឹង​ថា​ ​ក្រុមការងារ​ទាំង​បី​ស្ថាប័ន​ ​រៀបចំ​ចងក្រង​សៀវភៅ​នេះ​ទ្បើង​ ​ក្នុងស្មារតី​រួម​មួយ​ ​ដើម្បី​បង្កើន​សម្ភារៈ​សិក្សា​បន្ថែម​សម្រាប់​សិស្ស​ ​សាលាបឋមសិក្សា​ ​ផ្តល់​ចំណេះដឹង​អំពី​វប្បធម៌​ទូទៅ​ ​អប់រំ​កុមារ​ ​និង​យុវវ័យ​ឱ្យ​ស្គាល់​អំពី​សម្បត្តិ​វប្បធម៌​ដែល​ជា​បេតិកភណ្ឌ​ ​ដ៏​មានតម្លៃ​របស់​ជាតិ​ ​និង​របស់​ពិភពលោក​ ​បង្កើន​ស្មារតី​ស្រឡាញ់​ ​និង​ជួយ​ថែរក្សា​ការពារ​បេតិកភណ្ឌ​ ​ព្រមទាំង​ឱ្យ​កុមារ​ ​និង​អ្នក​សិក្សា​ ​មាន​មូលដ្ឋាន​ក្នុង​ការប្រើ​ពណ៌​សម្រាប់​ផាត់​ផង​។​ ​



​លោក​ ​សុ​ខរិទ្ធី​ ​ក៏បាន​ប្រាប់​ពី​សេចក្តី​សំ​ខាន់​ៗ​នៅក្នុង​សៀវភៅ​ភាគ៣​ ​នេះ​ថា​ ​វា​បង្ហាញ​សិស្ស​អំពី​រូបភាព​ ​និង​ទ្រង់ទ្រាយ​របស់​រាជធានី​អង្គរ​ ​ប្រព័ន្ធ​ធារា​សាស្រ្ត​ ​ព្រះបរមរាជវាំង​ ​ផ្ទះសម្បែង​ ​និង​របៀបរស់នៅ​របស់​ខ្មែរ​នា​សម័យ​អង្គរ​ ​ប្រភេទ​ផ្ទះ​ខ្មែរ​ ​តំបន់​ការពារ​បេតិកភណ្ឌ​ទី១​ ​និង​ ​ទី២​ ​ទេសភាព​វប្បធម៌​នៃ​រមណីយដ្ឋាន​អង្គរ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ ​ព្រមទាំង​មរតក​បេតិកភណ្ឌ​វប្បធម៌​អរូបី​មួយចំនួន​ទៀត​ ​ដែល​ទើបបាន​ទទួល​ចំណាត់​ជា​បេតិកភណ្ឌ​អរូបី​ពិភពលោក​កន្លងមក​ផង​។​



​គួរ​រំឭក​ដឹង​ថា​ ​សៀវភៅ​ផាត់ពណ៌​បេតិកភណ្ឌ​ទី១​ ​បាន​រៀបចំ​ក្នុង​ឆ្នាំ២០០៩​ ​និង​ទី២ផលិត​នៅ​ឆ្នាំ២០១១​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម