ថៃ បានលុយជាង១០លានដុល្លារ ដោយផ្ដល់ទីតាំងថតភាពយន្តហូលីវូដ Fast 9
ថៃ៖ ភាពយន្ត ”Fast and Furious 9” នឹងត្រូវថតនៅក្នុងខេត្តថៃ ចំនួន ៤ នៅក្នុងខែកក្កដា ឆ្នាំ២០១៩ ខាងមុខ នេះបើយោងតាមសេចក្ដីប្រកាស ក្នុងជំនួបរវាងអភិបាលខេត្តថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។
ខេត្ត៤ ដែលជាទីតាងថតភាពយន្ត Fast and Furious 9 មាន ខេត្តភូកេត, Phang Nga, ក្រាប៊ី និង Surat Thani ។ ការថត នឹងប្រើប្រាស់ពេលជិត១ខែ គឺចាប់ពីថ្ងៃទី១ ដល់ ២៧ ខែកក្កដា ឆ្នាំ២០១៩ ដោយគ្រោងចំណាយប្រមាណ ៣៤០លានបាត ឬជាង ១០លានដុល្លារអាមេរិក។
អភិបាលខេត្តក្រាប៊ី លោក Kitibadee Prawit បានអះអាងថា នេះជាឱកាសសម្រាប់ប្រទេសថៃ ក្នុងការទាក់ទាញអ្នកទេសចរអន្តរជាតិ មកកម្សាន្តនៅប្រទេសថៃ តាមរយៈភាពយន្តខាងលើ។ លោកបន្តថា ការថតនេះ នឹងមានឈុតឆាកនៅតាមដងផ្លូវមួយចំនួន ផងដែរ៕
ប្រភព៖ Coconuts
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍