Connect with us

ស្នេហ៍​មិន​ឈ្នះ​ស្និត​ ​នៅ​ក្បែរ​យូរ​ៗ​អាច​ជា​ការពិត​

​ភ្នំពេញ​៖​ ​រឿង​ដែល​ធ្វើ​ឱ្យ​ប្រិយមិត្ត​កាន់តែ​មានការ​ភ្ញាក់ផ្អើល​ ​ក្រោយពេល​ពិធីករ​ ​ដែល​មាន​ប្រជាប្រិយ​ភាព​ ​ទាំង​វោហារ​សព្ទ​ ​និង​កំប្លុក​កំប្លែង​ ​បាន​បង្ហោះ​រូប​មួយ​សន្លឹក​ ​លាយឡំ​ជាមួយ​និង​អត្ថន័យ​ ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ពីសំណាក់​ទស្សនិកជន​ជា​ច្រើ​នាក់​ ​បន្ទាប់ពី​បានឃើញ​រូប​មួយ​សន្លឹក​នេះ​មក​។​ ​


​ពិធីករ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ ​MYTV​ ​វី​ជេ​ ​តា​ប៊ុ​យ​ ​បាន​បង្ហោះ​រូប​ស្វី​ត​ជាមួយ​ដៃគូ​ររបស់​ខ្លួន​គឺ​ ​កញ្ញា​ ​សុ​ភ័ក្​ក្រ​ ​កុស​ម៉ា​ ​ដោយ​បាន​សរសេរ​ពាក្យ​យ៉ាង​ផ្អែមល្ហែម​ថា​ ​“​គាត់​បាន​បង្ហោះ​រូប​ស្វី​ត​ ​យប់មិញ​នេះឯង​ ​យល់សប្តិ​ឈ្លោះ​គ្នា​ជាមួយ​គាត់​ ​តែ​មានអី​ចុងក្រោយ​ត្រូវគ្នា​វិញ​”​។​ ​



​វី​ជេ​ ​តា​ប៊ុ​យ​ ​ត្រូវ​បាន​ប្រិយមិត្ត​ជាច្រើន​កំពុងតែ​មានការ​ចាប់អារម្មណ៍​ទៅលើ​រូប​គាត់​យ៉ាង​ខ្លាំង​ ​ជាពិសេស​ទំនាក់ទំនង​ ​តា​ប៊ុ​យ​ ​និង​ ​កុស​ម៉ា​ ​ថា​តើ​អ្នក​ទាំងពីរ​ ​ត្រូវជា​អ្វី​នឹងគ្នា​ ​បាន​ជា​ ​តា​ប៊ុ​យ​ ​ចូលចិត្ត​ថត​រូប​ស្វី​តៗ​បែបនេះ​?​។​ ​អ្វី​ដែល​ច្បាស់ជា​នេះ​ ​វី​ជេ​ ​តា​ប៊ុ​យ​ ​និង​ ​សុ​ភ័ក្​ក្រ​ ​កុស​ម៉ា​ ​គ្រាន់តែ​ជា​មិត្ត​រួមការ​សម្តែង​ជាមួយគ្នា​ប៉ុណ្ណោះ​ ​មិនមែន​ជា​ទំនាក់ទំនង​ស្នេហា​ឡើយ​៕​



​អត្ថបទ​៖​ ​ឡុង​ ​រតនា​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម