ស៊ិន កក្កដា ទៅធ្វើតេស្ដសមត្ថភាព នៅក្លិបមួយនៃលីគកំពូលថៃ
ភ្នំពេញ៖ កីឡាករវ័យក្មេង ស៊ិន កក្កដា បានចាកចេញពីព្រះរាជាណាចក្រកម្ពជា ឆ្ពោះទៅកាន់ប្រទេសថៃ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា នេះ ដើម្បីចូលរួមធ្វើតេស្ដសមត្ថភាពនៅក្លិប Chainat Hornbill នៃលីគកំពូលថៃ។
សមាជិកក្លិបវិសាខា បានប្រាប់ថា បេសកកម្មនេះ មានរយៈពេលមួយសប្ដាហ៍ ដោយតបតាមការអញ្ជើញរបស់ក្លិបខាងលើ ក្រោយពីរូបគេ ខកខានការធ្វើតេស្តម្ដងរួចមកហើយ ដោយជាប់ភារកិច្ចហាត់ក្នុងការប្រមូលផ្ដុំជម្រើសជាតិក្នុងព្រឹត្តិការណ៍ជម្រុះ World Cup ២០២២ ដែលកម្ពុជាឈ្នះ ប៉ាគីស្ថាន។
អតីតកីឡាករភ្នំពេញក្រោនរូបនេះ បានចូលរួមជាមួយក្លិបវិសាខា កាលពីដើមរដូវកាល ដោយរូបគេតែងតែបង្ហាញខ្លួនលើទីលាន និងរកគ្រាប់បាល់ជាបន្តបន្ទាប់ ជាពិសេសទើបបានរួមចំណែកជួយឱ្យក្រុមជម្រើសជាតិ ឡើងទៅជុំទី២ វគ្គជម្រុះ World Cup ផងដែរ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍