Connect with us

តោះមកមើល Idol មិត្តៗយុវវ័យ កញ្ញា ទេព បូព្រឹក្ស កាលពីជាង១០ឆ្នាំមុន (មានវីដេអូ)

ភ្នំពេញ​៖​ ​ទស្សនិកជន​ប្រហែលជា​ ​មិនដែល​បានឃើញ​រូបថត​កាល​នៅ​ពីតូច​របស់​ ​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​នោះ​ទេ​។​ ​ពេលនេះ​ ​តារាចម្រៀង​ដែល​មាន​ប្រជាប្រិយ​ភាព​ក្នុង​ដួងចិត្ត​មិត្ត​យុវវ័យ​ ​តាមរយៈ​បទចម្រៀង​ចង្វាក់​ញាក់​ ​ក្បាច់​រាំ​ ​និង​ការ​តុបតែង​ខ្លួន​ ​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​បាន​ទម្លាយ​នូវ​រូបថត​របស់​ខ្លួន​ ​កាលពី​ជាង១០ឆ្នាំមុន​ ​ដែល​ពិតជា​ស្រស់​ស្អាត​មែន​។​ ​

​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​កាល​នៅ​ពីតូច​ ​គឺជា​អ្នកចម្រៀង​មួយ​រូប​ ​ដែល​មាន​សំឡេង​ដ៏​ពីរោះ​។​ ​គ្រាមួយ​ ​កញ្ញា​ ​បាន​ច្រៀង​បទ​ដ៏​មាន​អត្ថន័យ​ ​សម្រាប់​ប្អូន​ៗ​កុមារ​ៗ​ថែមទៀត​គឺ​បទ​ ​“​តម្លៃ​នៃ​វិជ្ជា​”​។​ ​អ្នកគាំទ្រ​របស់​កញ្ញា​ ​មិន​នឹកស្មាន​ថា​ ​គាត់​កាលនៅតូច​ ​មាន​សំឡេង​ពីរោះ​បែបនេះ​ឡើយ​។​ ​បច្ចុប្បន្ន​នេះ​ ​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​បាន​ពេញក្រមុំ​ស្តូក​ ​ហើយ​សម្រស់​ ​កាន់តែ​ស្អាត​ទ្វេដង​ ​និង​កំពុងតែ​ទទួល​បានការ​គាំទ្រ​ពី​មិត្ត​យុវវ័យ​កាន់តែ​ច្រើន​ផង​ដែរ​៕​

ទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម