Connect with us

អ្វីទៅ​ជា​ការងារ​ក្នុង​ក្តី​សុបិន​របស់​នារី​ស្អា​តៗ​ ​នៅ​ជប៉ុន​?​

​ជប៉ុន​៖​ ​ជប៉ុន​ ​ជា​ប្រទេស​ដែល​មាន​សម្ពាធ​ការងារ​ខ្លាំង​ ​ប៉ុន្តែ​អ្នកដឹង​ទេ​ថា​ ​នា​រីៗ​ជប៉ុន​ ​មាន​ក្តី​ប្រាថ្នា​ធ្វើការងារ​អ្វី​នៅពេល​ដែល​ពួកគេ​ធំឡើង​?​ ​លោកអ្នក​ ​ប្រហែល​នឹកស្មាន​មិនដល់​ទេ​ថា​ ​ស្រ្តី​ជប៉ុន​ភាគច្រើន​ ​ចង់​ក្លាយជា​អ្នកលក់​ស្រា​បៀរ​ ​នៅ​តាម​កីឡដ្ឋាន​នានា​។​ ​នេះ​ជា​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ ​South​ ​China​ ​Morning​ ​Post​ ​។​



​នារី​ម្នាក់​ដែល​ជា​អ្នកលក់​ស្រា​បៀរ​ ​បាន​និយាយ​ថា​ ​កាលនៅតូច​ ​នាង​ ​និង​គ្រួសារ​ ​បាន​ទៅ​មើល​ការប្រកួត​បាល់បោះ​មួយ​ ​បន្ទាប់មក​ ​ឪពុក​របស់​នាង​ ​បាន​កុម្ម៉ង់​ស្រា​បៀរ​ផឹក​។​ ​ពេលនោះ​ ​នាង​សង្កេតឃើញ​ស្នាមញញឹម​របស់​អ្នកលក់​ ​គឺ​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​។​ ​ក្រោយមក​នាង​ ​បាន​រំពឹង​ថា​ ​នាង​នឹង​ធ្វើការងារ​មួយ​នេះ​ ​នៅពេល​ដែល​នាង​ធំឡើង​ ​បើ​ទោះបីជា​ ​ការងារ​មួយ​នេះ​ ​តម្រូវ​ឱ្យ​ស្ពាយ​សា្រ​បៀរ​ ​ដែល​មាន​ទង្ងន់​រហូតដល់​ ​១៧គី​ឡួ​ក្រាម​ក៏ដោយ​ ​ហើយ​នៅពេល​ដែល​មានការ​ប្រកួត​កី​ឡា​ម្តង​ៗ​ ​អ្នកលក់​បាន​ច្រើនជាង​គេ​ ​យ៉ាងហោចណាស់​ ​ក៏​ជាង​ ​២០០កែវ​ដែរ​៕​

ទស្សនាវីដេអូ៖

ប្រភព៖ South China Morning Post
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម