Connect with us

Paul​ ​Pogba​៖​ ​ពេលនេះ​ ​អាច​ជា​ពេលវេលា​ដ៏​ល្អ​ ​ដើម្បី​ស្វែងរក​ទ្រនំ​ថ្មី​ ​

​អង់គ្លេស​៖​ ​Paul​ ​Pogba​ ​របស់​ក្រុម​ ​Manchester​ ​United​ ​និយាយ​ថា​ ​រដូវ​ក្តៅ​នេះ​ ​អាច​ជា​ពេលវេលា​ដ៏​ល្អ​ ​ដើម្បី​ផ្លាស់ទី​រក​ទ្រនំ​ថ្មី​។​ ​កីឡាករ​ដែល​រួមចំណែក​ឱ្យ​បារាំង​លើក​ពានរង្វាន់​ ​World​ ​Cup​ ​នេះ​ ​ត្រូវ​បាន​ទាក់ទង​ពី​ក្លិប​ ​Real​ ​Madrid​ ​នៅ​អេស្ប៉ាញ​ ​ឬ​ក្លិប​ ​Juventus​ ​នៅ​អ៊ីតាលី​។​ ​ទោះជាយ៉ាងណា​ក៏ដោយ​ ​ខ្សែបម្រើ​វ័យ​ ​២៦ឆ្នាំ​រូប​នេះ​ ​បាន​ជាប់​កុងត្រា​ជាមួយ​ក្លិប​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​(​Man​ ​Utd​)​ ​រហូតដល់​ ​ខែកក្កដា​ ​ឆ្នាំ២០២១​ ​ឯណោះ​។​

​ខ្សែបម្រើ​រូប​នេះ​បាន​និយាយ​ថា​៖​ ​”​ខ្ញុំ​កំពុង​គិត​ពី​រឿង​នេះ​ ​រឿង​រក​ទ្រនំ​ ​និង​ការប្រកួត​ប្រជែង​ថ្មី​មួយទៀត​។​ ​សម្រាប់​ខ្ញុំ​ ​រយៈពេល​ ​៣ឆ្នាំ​នៅ​ទីក្រុង​ ​Manchester​ ​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​មួយចំនួន​ ​មាន​ទាំង​ពេល​ល្អ​ៗ​ ​និង​ពេលខ្លះ​ ​អាក្រក់​ ​ដូចជា​អ្នកគ្រប់គ្នា​ផង​ដែរ​”​។​ទោះបីជា​មាន​ព័ត៌មាន​ជាច្រើន​ ​បាន​ចុះផ្សាយ​រឿង​ ​Pogba​ ​នឹង​ទៅ​ទីនេះ​ទីនោះ​ក៏ដោយ​ ​ក៏​គេ​យល់ថា​ ​ក្រុម​ ​Manchester​ ​United​ ​ជឿជាក់​ថា​ ​Pogba​ ​នឹង​នៅតែ​បន្ត​ស្នាក់អាស្រ័យ​ជាមួយ​ក្លិប​ដែល​ជា​ម្ចាស់​កីឡដ្ឋាន​ ​Old​ ​Trafford​ ​នៅ​រដូវ​កាល​ក្រោយ​ទៀត​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម