Connect with us

Dani​ ​Alves​ ​ថា​ ​ប្រេស៊ីល​នៅតែ​ខ្លាំង​ ​ទោះបីជា​គ្មាន​ ​Neymar​ ​ក៍​ដោយ​ ​

ប្រេស៊ីល​៖​ ​Dani​ ​Alves​ ​ជឿជាក់​ថា​ ​ប្រទេស​ប្រេស៊ីល​នៅតែ​ខ្លាំង​ ​បើ​ទោះបីជា​គ្មាន​ ​Neymar​ ​ក៍​ដោយ​ ​ខណៈ​ពួកគេ​ ​កំពុង​សម្លឹង​មើល​ការ​លើក​ពាន​ ​Copa​ ​America​ ​ក្នុង​ដី​របស់​ខ្លួន​។​

​Neymar​ ​បាន​ខកខាន​ការប្រកួត​ពានរង្វាន់​នេះ​ ​ដោយសារតែ​របួស​កជើង​ ​ដែល​ជា​ការ​ខកចិត្ត​មួយ​ចំពោះ​ក្រុម​ម្ចាស់ផ្ទះ​ ​មុន​យុទ្ធនាការ​របស់​ពួកគេ​ ​ជាមួយ​និង​ការ​ទទួល​បាន​ជ័យជម្នះ​ ​៣​-​០​ ​លើ​ក្រុម​បូលីវី​ ​កាលពី​ថ្ងៃសុក្រ​។​ ​ហើយ​មិត្ត​រួម​ក្រុម​ ​Alves​ ​បាន​និយាយ​ថា​ ​ប្រេស៊ីល​នៅតែ​ខ្លាំង​ ​បើ​ទោះបីជា​គ្មាន​ខ្សែប្រយុទ្ធ​វ័យ​ ​២៧ឆ្នាំ​រូប​នេះ​។​

​ខ្សែការពារ​រូប​នេះ​ ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ថា​៖​ ​”​ខ្ញុំ​ជឿជាក់​ថា​ ​រាល់ពេល​ដែល​យើង​នៅជា​មួយ​ក្រុមជម្រើសជាតិ​ ​យើង​ស្លៀកពាក់​ឈុត​នេះ​ ​យើង​ត្រូវតែ​បង្ហាញ​វា​ ​ទោះបីជា​ ​Neymar​ ​មិន​នៅ​ទីនេះ​ក៏ដោយ​។​ ​យើង​ ​ត្រូវតែ​បង្ហាញ​វា​ ​ពីព្រោះ​យើង​ ​តំណាង​ឱ្យ​ក្រុមជម្រើសជាតិ​ ​ដែល​ត្រូវ​បាន​គេ​គោរព​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​”​។​

​ប្រធាន​ក្រុម​ប្រេស៊ីល​ ​Alves​ ​នឹង​ដឹកនាំ​ក្រុម​ប្រេស៊ីល​ប្រកួត​ជាមួយ​ក្រុម​វេណេហ្ស៊ុយអេឡា​ ​ក្នុង​ទីក្រុង​ ​Salvador​ ​នៅ​ថ្ងៃអង្គារ​ ​ក្នុង​ការប្រកួត​លើក​ទី២​ ​របស់​ពួកគេ​ ​ក្នុង​ពូល​ ​A​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម