Connect with us

ក្រសួង​ ​ហាម​យក​អាហារ៦ប្រភេទ​ ​ចូលក្នុង​ថ្នាក់រៀន​

​ភ្នំពេញ​៖​ ​នៅ​ថ្ងៃទី១៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​បាន​ចេញ​សេចក្តី​ប្រកាស​ ​ហាម​មិន​ឱ្យ​យក​ចូល​នូវ​អាហារ​ចំនួន​ ​៦ប្រភេទ​ ​ក្នុង​គ្រឹះស្ថានសិក្សា​។​

​យោង​តាម​ ​សេចក្តី​ណែនាំ​ ​ចុះ​ថ្ងៃទី០២​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ចំណី​ទាំង៦ប្រភេទ​ ​មាន​ដូចជា​៖​

​១​-​ ​ចំណីអាហារ​គ្រប់​ប្រភេទ​ដែល​ហួសកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​ ​

​២​-​ ​គ្រឿងស្រវឹង​ ​និង​ ​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​

​៣​-​ ​ចំណីអាហារ​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​

​៤​-​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ភេសជ្ជៈ​ផ្អែម​ ​កាហ្វេ​ ​ការ៉េម​ ​ទឹក​ស៊ី​រ៉ូ​គ្រប់​ប្រភេទ​

​៥​-​ ​ស្ករ​សូកូឡា​ ​ស្ករគ្រាប់​ ​និង​ ​ស្ករកៅស៊ូ​គ្រប់​ប្រភេទ​

​៦​-​ ​ចាហួយ​គ្រប់​ប្រភេទ​ ​នំ​ដូណាត់​ ​និង​ ​នំ​ផ្អែម​៕​

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម