Connect with us

ក្រោយ​ស្ត្រី​ម្នាក់​កែច្នៃ​ឫស្សី​ធ្វើ​ដៃ​យូរ​ភេសជ្ជៈ​ ​ពេលនេះ​ហាង​កាហ្វេ​តូច​ធំ​ ​បាន​ទិញ​មក​ប្រើប្រាស់​ ​នៅ​ថៃ​

​ប្រទេស​ថៃ​៖​ ​ក្រោយ​ការ​ផ្ទុះ​រូបភាព​ស្ត្រី​ម្នាក់​អង្គុយ​សក​ ​ឫស្សី​ ​ដើម្បី​ច្នៃ​ធ្វើជា​ដៃ​យួរ​ភេសជ្ជៈ​រួចមក​ ​ពេលនេះ​ហាង​កាហ្វេ​តូច​ធំ​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ​ ​កំពុងតែ​ទិញ​យក​មក​ប្រើប្រាស់​ ​ជំនួស​ឱ្យ​ថង់​ប្លា​ស្ទីក​ ​ដែល​យើង​បាន​ប្រើប្រាស់​រាល់ថ្ងៃ​នេះ​ហើយ​។​

​ជាក់ស្តែង​ការកែច្នៃ​មួយ​នេះ​ ​ពិតជា​អាច​ជួយ​ដល់​បរិស្ថាន​ ​បាន​យ៉ាង​ខ្លាំង​ ​ដោយសារតែ​កន្លែង​លក់​ភេសជ្ជៈ​ ​បាន​រីក​ជា​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ ​ជាពិសេស​តូ​បតូចៗ​នៅ​តាមផ្លូវ​ ​ដែល​ក្នុង​មួយថ្ងៃ​ ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​មាន​អត្រា​ខ្ពស់​ ​ដូចនេះ​បរិស្ថាន​ ​ក៏​ត្រូវ​បំផ្លាញ​ ​ប៉ុន្តែ​ពេលនេះ​ស្ត្រី​ម្នាក់​នេះ​ ​បាន​ចូលរួម​ជួយសង្គ្រោះ​ផែនដី​បាន​មួយ​កម្រិត​ហើយ​ ​ដែល​វា​ជា​រឿង​មួយ​ ​គួរ​ឱ្យ​ត្រេកអរ​មែនទែន​ ​ម៉្យាងទៀត​ ​វា​ក៏បាន​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ស្ត្រី​ម្នាក់​នេះ​ ​មួយ​ចំណែក​ផង​ដែរ​៕​

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម